នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាននិងកំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម ខណៈការធ្វើជំរឿននេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។ គណៈកម្មការជំរឿន ចុះទៅតាមគោលដៅអង្គភាពដែលត្រូវធ្វើជំរឿននីមួយៗ ដោយផ្ទាល់តែម្តងបែបនេះ គឺដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី និងមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿននេះផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្មនេះ រៀបចំឡើងចំនួន២ទីតាំង ទី១.ស្ថិតនៅទីស្តីការក្រសួង និងទីតាំងទី២...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះថា ការចុះសង្កេតការណ៍នៅទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ គឺបានគូសបញ្ជាក់ពីភាពចាំបាច់ និងដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចមានចែងនៅក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ២៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ១ ៣០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ៨០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ការប្រមូលផលបានចំនួន ២៩លើក សរុបចំនួន ៣៩ ៦១០គីឡូក្រាម...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍ នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានជួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីស្ថានភាព និងការជំរុញទំនាក់ទំនងលើវិស័យសុខាភិបាលកម្ពុជា និងប្រទេសស្វីស ជាពិសេសប្រទេសសហគមន៍អឺរ៉ុប មុនដំណើរការមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A...
អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ថ្លែងថា ការចូលរួមអនុវត្តបញ្ជីកាតព្វកិច្ចគណនេយ្យ និងសវនកម្ម របស់វិស័យឯកជន បានត្រឹមត្រូវ និងអាចទុកចិត្តបាន នឹងធ្វើឱ្យសហគ្រាសទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម និងក៏ជាការចូលរួមចំណែក ដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម លើកឡើងនៅក្នុងសន្និសីទស្តីពីអាជីព ផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះថា បច្ចុប្បន្ននេះវិស័យគណនេយ្យ និងសវនកម្ម...
ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ខែឧសភានេះ បានរៀបចំពិធីបើកយុទ្ធនាការ និយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ពិធីនេះរៀបចំនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនវត្តភ្នំ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ នៅក្នុងពិធី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) រៀបចំកម្មវិធីវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំសម្រាប់អនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាលសម្រាប់មណ្ឌលសុខភាព ឆ្នាំ២០២៥ ពិនិត្យវាយតម្លៃសម្រេចជ្រើសសម្រាំងដំណាក់កាលចុងក្រោយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ។ ការអនុវត្តការវាយតម្លៃចុងក្រោយនេះ បេក្ខភាពនីមួយៗត្រូវធ្វើបទបង្ហាញពីសមិទ្ធផលសម្រេចបានរបស់អង្គភាពរយៈពេល៣០នាទី និងការឆ្លើយនូវរាល់សំណួរពីសំណាក់ គ.វ.ជ. រយៈពេល២០នាទី។ ការវាយតម្លៃរបស់គណៈកម្មការត្រូវធ្វើលើ២ផ្នែកគឺ ការដាក់ពិន្ទុលើតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ...
រដ្ឋបាលខេត្តកែប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានទទួលស្វាគមន៍គណៈប្រតិភូស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងឱកាសអញ្ជើញមកសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកែប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងភាគីទាំងពីរ។ ជំនួបនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្តកែប ក្រោមវត្តមានលោក ប៊ុន យោង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងព្រំដែនគោក និងព្រំដែនសមុទ្រ។ ជំហរដោះស្រាយព្រំដែនគោកជាមួយថៃ ក៏ដូចជាជាមួយបណ្តាប្រទេសជិតខាងទាំងអស់ គឺដោះស្រាយដោយសន្តិវិធី និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ កម្ពុជាក៏បានរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេច...
ឯកឧត្តម ឃួន ដាវិត អនុប្រធានគណៈកម្មាធិការគណបក្ស អ.រ.ស និងជាប្រធានយុវជនគណបក្ស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានអញ្ជើញជាធិបតីភាព ក្នុងវិធីលើកកម្ពស់ជីវភាព បរិស្ថាន និងការប្រឹក្សាយោបល់ជាមួយជនភៀសសឹក និងចុះធ្វើសកម្មភាពមនុស្សធម៌ ចែកអំណោយ ថវិកា ពូជដំណាំ បន្លែបង្ការ ចាំបាច់មួយចំនួន ដើម្បីបំពេញតម្រូវការ...