លោក Donald Trump បានប្រាប់ក្រុមអ្នកគាំទ្ររាប់ពាន់នាក់ថា លោកនឹងដឹកនាំក្នុងយុគសម័យថ្មីនៃវិបុលភាពរបស់អាមេរិក ស្របពេលលោកទទួលបានជ័យជម្នះនៅក្នុងសង្វៀននយោបាយទីក្រុង Washington មួយថ្ងៃមុនពេលលោកវិលត្រឡប់ទៅកាន់អំណាចវិញ ជាមួយផែនការរៀបចំឡើងវិញយ៉ាងហ្មត់ចត់នូវគោលនយោបាយអន្តោប្រវេសន៍ និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា ថ្ងៃស្អែកនៅពេលថ្ងៃត្រង់ វាំងននត្រូវបិទស្របពេលការដួលរលំរយៈពេលបួនឆ្នាំរបស់អាមេរិក ហើយយើងចាប់ផ្តើមថ្ងៃថ្មីនៃកម្លាំង ភាពរុងរឿង សេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់អាមេរិក។ ការជួបជុំMake America Great Again Victory Rally របស់លោក Trump ធ្វើឡើងនៅទីលាន...
ពោធិ៍សាត់៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ស្ពានព្រៃក្តី ដែលជាស្ពានបេតុងប្រវែង៧៥ម៉ែត្រ កាត់ស្ទឹងពោធិ៍សាត់ តភ្ជាប់ពីភូមិក្បាលរមាស ឃុំអន្លង់វិល មកកាន់ភូមិព្រៃក្តីកណ្តាល ឃុំកណ្តៀង ដោយបច្ចុប្បន្នសម្រេចបានប្រមាណ៤០ភាគរយ ។ ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន សូមឱ្យគ្រប់ភាគីពាក់ពន្ធ័បន្តសហការគ្នា ដើម្បីជំរុញឱ្យដំណើរការសាងសង់ស្ពានបេតុងនេះមានភាពរលូនប្រកបដោយគុណភាព និងសម្រេចបានតាមផែនការគ្រោងទុកសាងសង់ឱ្យរួចមុខពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ...
អ្នកវិភាគ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងមានចេតនាយកករណីឃាតកម្មលោក លឹម គឹមយ៉ា អតីតតំណាងរាស្រ្តធ្វើជាឈ្នាន់បន្តជីវិតនយោបាយ ដើម្បីមានឱកាសឆ្លើយឆ្លងជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ករណីឃាតកម្មលោក លឹម គឹមយ៉ានេះ ភាគីខាងលោក សម រង្ស៊ី ទទួលផលចំនេញយ៉ាងច្រើនដូចជា មានលេសថ្មីៗទម្លាក់កំហុសទៅលើសម្ដេចតេជោ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ បានចំនួន ១,៧៩២នាក់ ស្មើនឹងចំនួន ៣,១៦០ករណី។ លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ បានមានប្រសាសន៍ថា តាំងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ...
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៥ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានតំបន់ឆ្នេរនៃខេត្តព្រះសីហនុ កំពត និងកែប បានបន្តកែប្រែស្ថានភាព លើកកម្ពស់សោភ័ណភាពឆ្នេរ២៧០០ម៉ែត្រ ស្ថិតក្នុងខេត្តកែប និងផ្តួចផ្តើមលើកកម្ពស់គុណភាព “ឆ្នេរព្រែកត្រែង” នៃខេត្តព្រះសីហនុ។ គម្រោងលើកកម្ពស់សោភ័ណភាព ឆ្នេរ២៧០០ម៉ែត្រ ត្រូវបានឱ្យឈ្មោះថា “ឆ្នេរតេជោសន្តិភាពកែប” ជាគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប។ គម្រោងនេះ...
ភ្នំពេញ ៖ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការសមាគម ស្ថិតនៅតំបន់ អូស៊ីអាយស៊ី (OCIC) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រៃណីចិន កាលពីល្ងាចថ្ងៃទី១៨ ខែមករា លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំចិន គឺជាប្រពៃណីរបស់ជនជាតិចិន...
(ក្រចេះ)៖ ដោយឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លង ខេត្តក្រចេះ ដែលជួបប្រទះបញ្ហាខ្វះទឹកដាក់ស្រែប្រាំង ដើម្បីឱ្យដំណាំស្រូវរបស់ពួកគាត់អាចទទួលផលនៅចុងខែមីនា ខាងមុននេះ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចុះធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកពីទន្លេមេគង្គ បញ្ជូនក្នុងបឹងដើម្បីឱ្យប្រជាកសិករបូមដាក់ស្រែប្រាំងចំនួន ៤៨៣ហិកតា ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លង។...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៨ ខែមករា បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងដំណើរទស្សនកិច្ចនេះ...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តួចផ្តើមកសាងអគារសិក្សាថ្មី១ខ្នងដ៏ស្រស់ស្អាត តាមរចនាបទខ្មែរទំនើប មានបរិស្ថានស្អាតនៅវិទ្យាល័យហេងសំរិនចក ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នង កម្ពស់២ជាន់ មាន១៧បន្ទប់ នៅវិទ្យាល័យ...
ទឹកចិត្តមេត្តាករុណារបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ ខ្វល់ខ្វាយ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពក្មួយស្រី នន ចន្ទលក្ខិណា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យណាមសៃហ្គន ប្រទេសវៀតណាម ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ បណ្តាលឱ្យស្វាមី និងកូនតូច ៗ ២នាក់ បានបាត់បង់ជីវិត។ ជាក់ស្តែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...