ព័ត៌មាន
អ្នកជំនាញ៖ សហគ្រិនក្នុងស្រុកកំពុងផ្លាស់ប្តូរទម្លាប់ចាប់យកបច្ចេកវិទ្យាឌីជីថលបម្រើក្នុងអាជីវកម្ម
អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល មើលឃើញថា ល្បឿននៃឌីជីថលភាវូបនីយកម្មនៅកម្ពុជា កំពុងមានភាពយ៉ាងសកម្ម ខណៈដែលម្ចាស់អាជីវកម្ម និងអ្នកធ្វើធុរកិច្ច បាននិងកំពុងផ្លាស់ប្តូរទម្លាប់របស់ខ្លួន តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលបម្រើក្នុងចលនាអាជីវកម្ម និងពាណិជ្ជកម្ម ដើម្បីបង្កើនការងារ និងប្រាក់ចំណូល។
ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះថា នៅក្នុងរយៈពេល ២៥ឆ្នាំតទៅមុខយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នឹងជំរុញឱ្យកាន់តែមានភាពប្រទាក់ក្រឡាក្នុងនោះការអភិវឌ្ឍធនធានមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន ដើម្បីជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច, មូលធនមនុស្សមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង នៅលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ឧកញ៉ាបណ្ឌិតបន្តថា ទាក់ទិនបច្ចេកវិទ្យានេះឃើញថា នៅក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម និងបានផ្តល់នូវកាលានុវត្តន៍ថ្មីៗជាច្រើន និងបាននាំមកនូវគំរូ ធុរកិច្ចប្រកបដោយនវានុវត្តន៍, ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល, និងការធ្វើឱ្យបរិយាកាសប្រកួតប្រជែងមានភាពកាន់តែប្រសើរ ជាក់ស្តែងក្នុងពេលបច្ចុប្បន្នឃើញថា ម្ចាស់អាជីវកម្មបាន និងកំពុងផ្លាស់ប្តូរទម្លាប់ នៃការចាប់យកបច្ចេកវិទ្យាឌីជីថល បម្រើក្នុងខ្សែ ច្រវាក់ផលិតកម្មរបស់ខ្លួន តាមរយៈការទំនាក់ទំនង ការផ្សព្វផ្សាយ និងកាលក់ផលិតផលនានាជាដើម។
សូមបញ្ជាក់ថា ឆ្លើយតបតាមបរិបថនៃការប្តូរផ្លាស់វិស័យបច្ចេវិទ្យាសម្រាប់សេដ្ឋកិច្ច-សង្គម នេះថា ពិភពលោកបានកំពុងដើរតាមបរិបថ ៤.០ ដែលបរិបថនេះកំពុងឈានចូលបរិបថថ្មីមួយទៀត គឺ ៥.០ ខណៈដែលមុននឹងការផ្លាស់ប្តូរសម័យកាលនេះ ឃើញថា នៅចុង បរិបថ ៤.០ បានកំពុងពុះកញ្ជោលយ៉ាងខ្លាំង គឺការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា Ai ឬហៅថា បញ្ញាសិប្បនិម្មិត Ai ។ Ai នេះបានកំពុង ចាត់ទុកជាទីប្រឹក្សាដ៏សំខាន់មួយ សម្រាប់ជាជំនួយក្នុងការអភិវឌ្ឍតាមផែនការសកម្មភាព ការងារ និងអាជីវកម្ម និងបានកំពុងក្លាយជា ប្រធានបទយ៉ាងសំខាន់ នៃការស្វែងរកដំណោះស្រាយ ការផ្លាស់ប្តូរបទពិសោធន៍ ការជជែកវែកញ៉ែក លើបច្ចេកវិទ្យាបញ្ញា សិប្បនិម្មិត AI ក្នុងបរិវត្តកម្មវិស័យអប់រំ ទំនើបកម្មអាជីវកម្ម ការអភិវឌ្ឍឧស្សាហកម្ម និង AI សម្រាប់ជំរុញពិពិធកម្មសេដ្ឋកិច្ច។ ជុំវិញប្រព័ន្ធ បច្ចេកវិទ្យាឌីជីថលនេះដែរ បាននិងកំពុងជំរុញបណ្តុះគំនិតច្នៃប្រឌិតដល់ធុរកិច្ច តាមរយៈការចាប់យកបច្ចេកវិទ្យា សម្រាប់ដំណោះ ស្រាយក្នុងអាជីវកម្ម (អាជីវកម្មជំនាន់ថ្មី) ដែលបានចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និងបំពេញសេចក្តី ត្រូវការក្នុងសង្គមផង ក្នុងគោលបំណងរុញសេដ្ឋកិច្ចជាតិឱ្យមានកំណើនកាន់តែប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន2 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន7 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន4 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ