ក្រោយដំណើរការប្រកួតវគ្គ Regular season អស់រយៈពេល ៣សប្ដាហ៍ ការប្រកួតកម្រិតអាជីពផ្នែកនារីលើកដំបូង លើវិញ្ញាសា Mobile Legends: Bang Bang នៃពានរង្វាន់ Queen Legends ផ្នែកនារី ឆ្នាំ២០២៥ បានរកឃើញបេក្ខភាព ៥ក្រុមហើយ ដែលបានកក់កៅអីវគ្គ Play-Off រួមមានក្រុម CFU Serendipity, ក្រុម Duck Rice Athena, ក្រុម Team Flash Violet, ក្រុម Quality Women និងក្រុម Galaxy Phoenix។ សម្រាប់បេក្ខភាពវគ្គ Regular season ដែលនៅសល់ការប្រកួតសន្សំពិន្ទុមួយសប្ដាហ៍ទៀតនេះ គឺមាន ៨ក្រុម ដែលបានឆ្លងកាត់ការប្រកួតជម្រុះ តាំងពីខែកុម្ភៈកន្លងទៅ...
ក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជា ឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សន្យាបន្តសហការជាមួយកម្ពុជាចំពោះសុខទុក្ខពលករខ្មែរដែលជួបប្រទះគ្រោះរញ្ជួយដី។ ការសន្យារបស់ឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឱ្យ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ជាដំបូង ឯកឧត្តម...
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសម្មភាពមីននៅកម្ពុជា។ សម្ដេចធិបតីមានប្រសាសន៍ថា សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល។ សកម្មភាពមីននៅកម្ពុជា ត្រូវបានទទួលស្គាល់...
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ បានអោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នគរបាលចរាចរណ៍ជើងទឹក និងក្រុមការងារ ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងធ្វើការណែនាំអោយម្ចាស់អាជីវកម្មកំពង់ចម្លងត្រូវយកចិត្តទុកខ្ពស់ រាល់ការដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំខាងមុខ ព្រោះមានប្រជាពលរដ្ឋច្រើនធ្វើដំណើរទៅមកលេងស្រុកកំណើត ដែលការផ្សព្វផ្សាយនេះ ធ្វើឡើងនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្រុមការងារ បានពន្យល់ណែនាំដល់ពួកគាត់ឱ្យចេះគោរពច្បាប់ចរាចរណ៍ផ្លូវទឹក និងបានណែនាំពួកគាត់ចំនួន៧ចំណុចគឺ៖ ១....
ពេញ៖ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី បណ្ដាលឱ្យឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង។ ពុំមានអ្នកស្លាប់ និងរបួស គ្រោះអគ្គិភ័យកាលណោះ មានមូលហេតុចម្បង ដូចជាការឆ្លងចរន្តអគ្គិសនី៨ករណី ភ្លើងទៀននិងធូប៥ករណី។ ចំណែក នៅឆ្នាំ២០២៤...
កំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់លើការថែរក្សាវប្បធម៌ប្រពៃណីខ្មែរពីដូនតា និងចង់ផ្សព្វផ្សាយអោយប្រជាជន និងយុវជនខ្មែរជំនាន់ក្រោយបានស្គាល់នោះ ឆ្នាំនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានអនុញាតិអោយវិទ្យាល័យទ័ពស្រូវ ស្ថិតក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីចំនួន៣ថ្ងៃ ដោយបានបង្ហាញពីល្បែងប្រជាប្រិយ និងចង្វាក់រាំជាប្រពៃណីខ្មែរ អោយប្រជាជន និងយុវជនបានទស្សនាកំសាន្ត។ នេះបើយោងតាមការបញ្ជាក់ពីលោក ម៉េត ច័ន្ទកុសល នាយកវិទ្យាល័យទ័ពស្រូវ អោយដឹងនៅថ្ងៃទី០៨...
នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមេសា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី...
នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហោះសារបង្ហាញនូវឯកសារប្រវត្តិក្បត់របស់លោក សំ សារី ដែលឯកសារទី១ជាឯកសារដើមមានភាសាបារាំងលាយជាមួយភាសាខ្មែរ និងឯកសារទី២ ជាខ្លឹមសារបកប្រែជាភាសាខ្មែរ។ សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា «សូមចែករំលែកនូវឯកសារប្រវត្តិក្បត់របស់ សំ សារី ដែលឯកសារទី១ ជាឯកសារដើម ភាសាបារាំង លាយជាមួយភាសាខ្មែរនិងឯកសារទី២ គឺជាខ្លឹមសារបកប្រែជាភាសារខ្មែរ ឯកសារទី១ ៖ https://drive.google.com/…/12zseoSCoL…/view...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង “ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី” (PROJECT FOR STRENGTHENING COMPREHENSIVE...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញដល់ការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌...