នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទាំងសាច់ញាតិក្រុមគ្រួសារ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ឧត្តមមេត្រីវិសុទ្ធ ហ៊ុន សាន ដែលជាថ្ងៃបញ្ចប់ បន្ទាប់ពីទទួលមរណភាពកាល៧ថ្ងៃ កាលថ្ងៃសុក្រ ទី២៨...
យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់បណ្តោះអាសន្នក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការផ្ដល់ជំនួយ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ ដែលបានសម្លាប់មនុស្សជាង ៣.០០០នាក់។ ការប្រកាសដោយទីបញ្ជាការជាន់ខ្ពស់របស់យោធា ត្រូវបានរាយការណ៍កាលពីល្ងាចថ្ងៃពុធនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ MRTV ដែលបាននិយាយថា បទឈប់បាញ់នឹងដំណើរការរហូតដល់ថ្ងៃទី ២២ ខែមេសា ហើយមានគោលបំណងបង្ហាញការអាណិតអាសូរដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដីកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ទូរទស្សន៍រដ្ឋចិន CCTV និងសារព័ត៌មាន Reuters បានរាយការណ៍ថា គិតត្រឹមល្ងាចថ្ងៃពុធ ម៉ោងក្នុងស្រុក ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីបានកើនឡើងជាង៣.០០០នាក់។ ការប្រកាសបទឈប់បាញ់បណ្តោះអាសន្នដោយរបបយោធាបានធ្វើឡើងបន្ទាប់ពីបទឈប់បាញ់ជាឯកតោភាគីបានប្រកាសដោយក្រុមតស៊ូប្រដាប់អាវុធដែលប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា។...
នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់កិច្ចប្រជុំនេះ បានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់នៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ ទន្ទឹមនេះ...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កងកម្លាំងនគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍នៅតែបន្តសកម្មភាពទទួលស្វាគមន៍ដល់អ្នកធ្វើដំណើរឆ្លងដែនតាមច្រកមួយនេះបានយ៉ាងកក់ក្តៅក្នុងការ បម្រើសេវារហ័សសាធារណៈនានា និងចែកវត្ថុអនុស្សាវរីយ៍ជូនដល់ពលរដ្ឋដែលជាអ្នកធ្វើដំណើររួមមានក្រម៉ា ទឹកសុទ្ធ នំប៉័ង ជូនពលករខ្មែរប្រកបដោយស្នាមញញឹម និងភាពទន់ភ្លន់ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការធ្វើដំណើរចូលប្រទេសរបស់ប្រជាពលរដ្ឋ និងពលករខ្មែរដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងខិតជិតមកដល់នៅថ្ងៃខាងមុខនេះ។ សូមបញ្ជាក់ថា ការចែកក្រម៉ា ទឹកសុទ្ធ និងនំប៉័ង ជូនពលករខ្មែរចូលប្រទេសទាំងអស់គឺក្រុមការងារបានអនុវត្ត...
ភ្នំពេញ ៖ អ្នកប្រាជ្ញខ្មែរមួយរូបគឺបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង និងបានរៀបចំចងក្រងបង្កើតវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ព្រមទាំងបានបោះពុម្ពផ្សាយឱ្យប្រើប្រាស់ជាផ្លូវការរួចហើយនោះ បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩២ ឆ្នាំដោយជរាពាធ។ ភ្លាមៗក្រោយមរណភាពនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី, សម្ដេចម ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរួមទាំងឥស្សរជនជាច្រើនទៀតបានចេញសារជាបន្តបន្ទាប់ចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព ព្រមទាំងបង្ហាញនូវការសោកស្ដាយអាល័យអាឡោះចំពោះការបាត់បង់អ្នកប្រាជ្ញខ្មែររូបនេះ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្អូនប្រុស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាក្មួយបង្កើត ព្រមទាំងសាច់ញាតិ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសជូន ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅភូមិគ្រឹះ ស្ថិតក្នុងសង្កាត់បឹងកក់២...
អ្នកជំនាញ និងអ្នកស្រាវជ្រាវ បានស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយរបស់ខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ ការបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយបានថ្លែងថា៖«ការលេងល្បែងប្រជាប្រិយខ្មែរថា គឺជាឱកាស ដែលបុព្វបុរសខ្មែរបានកំណត់យកពេលក្រោយពីបញ្ចប់ការបំពេញមុខរបរ ឬការងារ ត្រៀមរៀបចំពិធីបុណ្យប្រពៃណីខ្មែរនានា ដើម្បីបង្កើតបរិយាកាសកម្សាន្តលម្ហែអារម្មណ៍»។ លោកបណ្ឌិតបន្តថា៖«ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរនានាពីយុវជនជំនាន់ក្រោយ ពិតជាមានសារៈសំខាន់ណាស់ ដែលជាការថែរក្សា និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌របស់ខ្មែរ និងជាឱកាសដើម្បីជំរុញភាតរភាព ថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ សាមគ្គីភាពរបស់ប្រជាជន និងសង្គមជាតិខ្មែរយ៉ាងរឹងមាំ»។ លោកបណ្ឌិត យង់...
ស្ទឹងត្រែង ៖ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃកម្រិត ១០០% និងបញ្ចប់ សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ស្ពានបេតុង ផ្លូវក្រាលល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១-២ ខែមេសា ឆ្នាំ២០២៥...
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំប្រតិភូ ក.ប.ទ. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន ៧ក្រុមហ៊ុនរួមមាន ក្រុមហ៊ុន Vireak Buntham (VET Digital), CheckInME, PillTech, DelightTech, Morakot Technology, UDAYA Technology និង...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងលោកវរសេនីយ៍ឯក ជិន វ៉ន់តឹម នាយការិយាល័យអនុព័ន្ធយោធាវៀតណាម ចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងពិភាក្សាការងារ។ ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតវៀតណាម...