ព័ត៌មាន
ទូតប្រេស៊ីល ប្រចាំកម្ពុជា គ្រោងរៀបចំព្រឹតិ្តការណ៍មហោស្រពភាពយន្តអន្តរជាតិ និងពិព័រណ៌ម្ហូបអាហារ
នាទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីវិស័យវប្បធម៌។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបតិ្តការដ៏ល្អរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងជាដៃគូ ក្នុងការអភិវឌ្ឍវិស័យវប្បធម៌។
ជាការឆ្លើយតបលោកជំទាវ ឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីគោលបំណងនៃជំនួបនេះ ដោយលើឡើងពីការបន្តធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ រវាងប្រទេសទាំងពីរ កម្ពុជា-ប្រេស៊ីល នាពេលអនាគត ក្នុងនោះលោកជំទាវ មានបំណងស្នើសុំរៀបចំបើកព្រឹតិ្តការណ៍មហោស្រពភាពយន្តអន្តរជាតិ ដោយធ្វើការចាក់បញ្ចាំងខ្សែភាពយន្តរបស់ប្រទេសប្រេស៊ីល និងបកប្រែ មានចំណងជើងរងជាភាសាខ្មែរ ព្រមទាំងពិព័រណ៌ម្ហូបអាហាររបស់ប្រទេសប្រេស៊ីល និងអនុញ្ញាតជូនសាធារណជនបានចូលរួមទស្សនាដោយសេរីផងដែរ។ ជាពិសេសប្រទេសប្រេស៊ីល តែងតែមានអាហារូបករណ៍ជូនដល់និសិ្សតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសប្រេស៊ីលជារៀងរាល់ឆ្នាំ គ្រាន់តែការសិក្សានោះ ត្រូវប្រើប្រាស់ជាភាសាព័រទុយហ្គាល់។
ជាចុងក្រោយលោកជំទាវ រដ្ឋមន្រី្ត និងលោកជំទាវ ឯកអគ្គរដ្ឋទូត សង្ឃឹមថាប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបតិ្តការគ្នាលើវិស័យវប្បធម៌ និងមានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត៕អត្ថបទ រដ្ឋា







-
ព័ត៌មាន21 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន