ព័ត៌មាន
វិស័យស្វាយចន្ទីកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ១២ម៉ឺននាក់ ក្នុងរដូវប្រមូលផលចូលមកដល់ឆ្នាំនេះ
អ្នកតំណាងឱ្យសហគ្រាស /សិប្បកម្ម កែច្នែគ្រាប់ស្វាយចន្ទី បានអះអាងថា បច្ចុប្បន្ន នៅតាមចម្ការស្វាយចន្ទីធំៗ និងទីតាំង សហគ្រាស ឬក៏ សិប្បកម្មកែច្នៃស្វាយចន្ទី កំពុងមានតម្រូវការកម្លាំងពលកម្មជាចាំបាច់ប្រមាណ១២ម៉ឺននាក់ ដើម្បីប្រមូលផលស្វាយចន្ទី ខណៈរដូវប្រមូលផលនឹងចូលមកដល់ពេញលេញចាប់ពីខែក្រោយនេះ តទៅ ដោយពួកគាត់បានអំពាវដល់ប្រជាពលរដ្ឋ ជាពិសេស អតីតពលករ អាចទៅស្វែងការងារនៅតាមទីតាំងចម្ការ ឬតាមបណ្តាសហគ្រាសផលិតកែច្នែគ្រាប់ស្វាយចន្ទីនានានៅទូទាំងប្រទេស។

លោក អួន ស៊ូឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ BTV ថា វិស័យស្វាយចន្ទី នារដូវប្រមូលផលនេះ មានត្រូវការកម្លាំងពលកម្មច្រើនរហូតដល់ប្រមាណ ១២ម៉ឺននាក់ ដើម្បីរើសគ្រាប់ស្វាយចន្ទីនៅក្នុងចម្ការ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស អតីតពលករមកពីថៃ ប្រសិនបើកំពុងស្វែងរកការងារធ្វើ អាចទៅស៊ីឈ្នួលរើសគ្រាប់ស្វាយចន្ទីនៅតាមចម្ការនានានៅទូទាំងប្រទេស។ រដូវប្រមូលស្វាយចន្ទីពេញលេញនឹងចាប់ពីខែមីនា ខាងនេះ តទៅ។
លោក ឡាយ គង់ ប្រធានផលិតកម្មក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទី សានតាណាអាហ្គ្រោ ប្រូដាក់ អ្នកតំណាងឱ្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី អះអាងថា ដោយសារក្រុមហ៊ុនមានផែនការបញ្ជាទិញគ្រាប់ស្វាយចន្ទីស្រស់រាប់ម៉ឺនតោន ដើម្បីផលិតកែច្នៃសម្រាប់ការនាំចេញ ដូច្នេះក្រុមហ៊ុន មានតម្រូវការកម្លាំងពលកម្មរាប់រយនាក់បន្ថែមទៀត នាពេលនេះ។
សូមបញ្ជាក់ថា រដូវប្រមូលផលស្វាយចន្ទីនៅកម្ពុជាជាធម្មតាចាប់ផ្តើមនៅខែកុម្ភៈ ហើយបញ្ចប់នៅខែឧសភា។ ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទីល្អបំផុត ហើយ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីធំជាងគេ បន្ទាប់មកខេត្តក្រចេះ និងខេត្តរតនគិរី៕ អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣