បាត់ដំបង៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យសុខភាពទូទៅជូនប្រជាពលរដ្ឋ នៅបរិវេណអនុវិទ្យាល័យឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ...
កំពង់ឆ្នាំង៖ កំណាត់ផ្លូវជាតិលេខ៥ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ជួសជុលចាក់កៅស៊ូAC រៀបខឿនបេតុង, រៀបការ៉ូឡា, គូសគំនូសសញ្ញាចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំដុំចំណាំងផ្លាត ចាប់ពីមុខវិទ្យាល័យសុរាមម្រឹត មកទល់នឹងផ្លូវចូលវត្តធម្មយុត្តិចំងាយប្រមាណជាង១ពាន់ម៉ែត្រ ដើម្បីអោយប្រជាពលរដ្ឋ សិស្ស មន្ត្រីរាជការ អ្នកទេសចរណ៍ អ្នករកស៊ីធ្វើដំណើរបានស្រួល និងរហ័សទាន់ចិត្ត និងកុំអោយមានការជន់លិចដោយទឹកភ្លៀងទៀត។ លោក ឆាយ លាភា បានថ្លែងថា៖ ពីមុនកំណាត់ផ្លូវជាតិលេខ៥នេះ មានជង្ហុគទឹករលកពិបាកក្នុងការធ្វើដំណើរ ចំណែកតួផ្លូវត្រូវរងការខូចខាតខ្លាំង...
ក្រុមកម្មការិនីមានផ្ទៃពោះ បម្រើការក្នុងរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការសប្បាយចិត្ត ដែលពួកគាត់នៅតែទទួលបានអត្ថប្រយោជន៍ជាច្រើនពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ក្នុងការពិនិត្យផ្ទៃពោះ និងសេវាថែទាំសុខភាព និងដោយមានការសម្របសម្រួលយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកស្រី ភឿន លីណា កម្មការិនីមានផ្ទៃពោះនៃរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា ពិតជាសប្បាយចិត្តពេលមាន ប.ស.ស. គឺយើងអាចចំណេញ និងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសាររាជរដ្ឋាភិបាលជួយក្នុងការចំណាយផ្សេងៗ...
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យការិយាល័យបុគ្គលិកសួនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ។ នេះបើយោងតាមការបញ្ជាក់របស់ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណីដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ...
តាកែវ៖ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ និងស្ថាបនាប្រឡាយបេតុងប្រវែង ២,០០០ម៉ែត្រ នៅឃុំព្រះបាទជាន់ជុំ និងឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។ ការស្ថាបនា...
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នឹងបន្ដការប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមទៀត ឡើងបង្គ្រប់កៅអីវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីរកឃើញបេក្ខភាព ៥ក្រុមកក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ។ សម្រាប់កម្មវិធីប្រកួតជើងទី២ ក្នុងវគ្គ ១៦ក្រុមចុងក្រោយចំនួន ៣គូចុងក្រោយ រួមមានក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍សមាគមកីឡាបាល់ទាត់ខេត្តកែប ក្រោយយកឈ្នះក្រៅដី ៩-០...
នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី នីតិវិធីហិរញ្ញវត្ថមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌ សម្រាប់អនុវត្តមុខងារ ការគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាលអនុវត្តមុខងារអប់រំយុវជន និងកីឡានៅថ្នាក់ក្រុងស្រុកខណ្ឌ។ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា មកដល់ឆ្នាំ២០២៥នេះ ក្រសួងអប់រំយុវជន និងកីឡា បានអនុវត្តជាផ្លូវការ នូវការផ្ទេរធនធានហិរញ្ញវត្ថុ សម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំក្រៅប្រព័ន្ធ...
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសស៊ូដង់ (SAF) កាលពីថ្ងៃចន្ទ បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានធ្វើឲ្យមានវឌ្ឍនភាពដោយការរុលចូលប្រយុទ្ធប្រឆាំងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅលើសមរភូមិផ្សេងៗគ្នា។ នៅក្នុងការប្រយុទ្ធនៅទីក្រុង Bahri ភាគខាងជើងរដ្ឋធានី Khartoum កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានដណ្តើមយកការគ្រប់គ្រងទាំងស្រុងលើតំបន់ Kafouri ជាទីតាំងលាក់ខ្លួន របស់ កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) នៅក្នុងទីក្រុង។ កងកម្លាំងប្រដាប់អាវុធស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រ Facebook របស់ខ្លួនថា កងកម្លាំងពិសេសនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់នៅមូលដ្ឋានយោធា Al-Markhiat កំពុងរុលចូលទៅមុខបន្តិចម្តង នៅក្នុងតំបន់ Kafouri បន្ទាប់ពីប្រតិបត្តិការដ៏ខ្លាំងក្លានិងជោគជ័យ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងនៅព្រឹកនេះ ដោយសំឡេង ១១៥សំឡេងនៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំចំនួន ១១៥ រូប។ ទី១. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មានចំនួន៧មាត្រា។ សេចក្តីព្រាងច្បាប់នេះ...
យោងតាមរបាយការណ៍នាំចេញរបស់កម្ពុជា បានបង្ហាញឲ្យដឹងថា គោលដៅចំនួន ២៣ប្រទេស នៅក្នុងទ្វីបអឺរ៉ុប សម្រាប់កម្ពុជា គិតក្នុងរយៈពេល១ខែដំបូង ឆ្នាំ២០២៥នេះ ការនាំអង្ករចេញរបស់កម្ពុជាមានចំនួនសរុប ៣៦,៧១៤តោន គិតជាទឹកប្រាក់ ២៩.៧៩លានដុល្លារសហរដ្ឋអាម៉េរិក។ នៅក្នុងរបាយការណ៍នាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញផ្សាយថា ក្នុងរយៈពេល ១ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៥៩ ០៨៦តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៣ បានបរិមាណអង្ករចំនួន ៣៦...