ព័ត៌មាន
មន្រ្តីជាន់ខ្ដស់ CDC៖ ខណៈពិភពលោកកំពុងតានតឹង កម្ពុជាបានកំពុងបន្តឆ្ពោះទៅមុខមានទិសដៅសេដ្ឋកិច្ចច្បាស់លាស់
មន្រ្តីជាន់ខ្ដស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា ទោះបីពិភពលោកកំពុងមានភាពតាន់តឹង ក៏ប្រទេសកម្ពុជានៅតែបន្តឆ្ពោះទៅមុខ ជាមួយនឹងទិសដៅសេដ្ឋកិច្ចច្បាស់លាស់ ក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារសន្តិភាព និងស្ថិរភាព នយោបាយ ដែលជាមូលដ្ឋានគ្រឹះបង្កើតទំនុកចិត្តវិនិយោគរយៈពេលវែង។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាវិនិយោគកម្ពុជា លើកឡើងក្នុង «ពិធីបើកពិព័រណ៍អ៊ីតាលីកម្ពុជា ឆ្នាំ២០២៦» នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នៅពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា កាន់តែ ខ្លាំងឡើង ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជម្លោះក្នុងតំបន់ និងការរឹតបន្តឹងហិរញ្ញវត្ថុជាដើម, ចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយពិព័រណ៍នេះជាសញ្ញាដ៏រឹងមាំនៃទំនុកចិត្តនៃវិនិយោគ និងបាន ប្រមូលផ្តុំនូវចំណុចខ្លាំងរបស់អ៊ីតាលី ក្នុងវិស័យបច្ចេកវិទ្យា គ្រឿងចក្រ ការរចនា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ជាមួយនឹងទីផ្សារដែលកំពុងរីកចម្រើនរបស់កម្ពុជា និងអាទិភាពនៃការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម និងឱកាសធ្វើសមាហរណកម្មក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបណ្តាញទំនាក់ទំនងទៅជាពាណិជ្ជកម្ម ការវិនិយោគ និងការបណ្តាក់ទុនរួមគ្នា។

ឯកឧត្តម បន្តថា ខណៈដែលពិភពលោកកំពុងមានភាពតាន់តឹង, ចំណែកកម្ពុជានៅតែបន្តឆ្ពោះទៅមុខ ជាមួយនឹងទិសដៅ សេដ្ឋកិច្ចច្បាស់លាស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុង នោះរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទំនុកចិត្ត វិនិយោគរយៈពេលវែង។ ក្នុងពេលជាមួយគ្នានេះ, រដ្ឋាភិបាលបន្តពង្រឹងភាពធន់នៃម៉ាក្រូសេដ្ឋកិច្ច រក្សាគោលនយោបាយហិរញ្ញវត្ថុ និង រូបិយវត្ថុដោយប្រុងប្រយ័ត្ន និងពង្រឹងកំណែទម្រង់ ដើម្បីធានាបាននូវបរិយាកាសវិនិយោគដែលបើកចំហ អាចព្យាករណ៍បាន មាន តម្លាភាព និងមានភាពប្រកួតប្រជែង។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្ម និងការវិនិយោគសកលលោក កាន់តែមានភាពស្មុគស្មាញ និងប្រកួតប្រជែង ក្នុងនោះការចូលទីផ្សារតែមួយមុខមិនគ្រប់ គ្រាន់ឡើយ ខណៈដែលប្រទេស និងក្រុមហ៊ុននានា ត្រូវតែបង្ហាញពីភាពជឿជាក់ លើការអនុលោមតាមស្តង់ដារ ភាពធន់នៃខ្សែសង្វាក់ ផ្គត់ផ្គង់ និងសមត្ថភាពក្នុងការផ្តល់គុណភាពស្របគ្នា។ បរិបទនេះចំពោះប្រទេសកម្ពុជា ការពង្រឹងភាពប្រកួតប្រជែង ផ្នែកពាណិជ្ជកម្ម និងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច នៅតែជាគោលបំណងស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរញកែលម្អតម្លៃបន្ថែម គុណភាព និងនិរន្តរភាពផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣