ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន ទី១រដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) នៅស្រុកពាមរក៍ ខេត្តព្រៃវែងដែលមានប្រជាពលរដ្ឋចូលរួមជាង៦០០នាក់មកពីស្រុកចំនួនបីគឺស្រុកពាមរក៍ សុកពាមជរ និងស្រុកបាភ្នំ។ ឯកឧត្តម ពេជ្រ ជីវ័ន តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានឡើងអានសុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ក្រុមមន្ត្រីបាននិយាយថា ចំហេះព្រៃនៅទូទាំងតំបន់ Los Angeles សហរដ្ឋអាមេរិកបានបណ្ដាលឲ្យអ្នកស្លាប់កើនឡើងដល់២៤ នាក់ និងបានបំផ្លិចបំផ្លាញសំណង់ជាង ១២.០០០កន្លែង ដោយបានឆាបឆេះទំហំជាង ៦០ ម៉ាយក្រឡា និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីទីលំនៅ។ យន្តហោះទម្លាក់ទឹក ព្យាយាមទប់ស្កាត់កុំឲ្យអណ្ដាតភ្លើង ប៉ាលីសេដ ឆេះរាលដាលនៅតាមតំបន់ជើងភ្នំហើយទូរទស្សន៍ KTLAបានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមជួយសង្រ្គោះផ្ទះមួយចំនួនទោះបីផ្ទះផ្សេងៗទៀត ត្រូវបានក្លាយជាចំណីភ្លើងរួចហើយក៏ដោយ។ ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង១៥០.០០០នាក់នៅក្នុងស្រុក Los Angeles ស្ថិតនៅក្រោមការបញ្ជាជម្លៀសដោយមានមនុស្សជាង៧០០នាក់បានស្នាក់នៅបណ្ដោះអាសន្នក្នុងជម្រកនួន្លែង។ បម្រាមគោចរចូលជាធរមានសម្រាប់តំបន់ភ្លើងឆេះព្រៃប៉ាលីសេដ (Palisades)...
ក្រុមអាជ្ញាធរក្រុង Los Angeles កំពុងព្រមានប្រឆាំងនឹងការបោកប្រាស់ក្នុងទម្រង់ផ្សេងៗ និងការឡើងថ្លៃទំនិញ ខណៈគ្រួសារដែលជម្លៀសចេញពីទីលំនៅរាប់ពាន់នាក់ស្វែងរកកន្លែងស្នាក់នៅថ្មី ព្រោះតែចំហេះព្រៃដែលបានបំផ្លិចបំផ្លាញតំបន់នានាទាំងមូល និងបង្ខំឱ្យមានការជម្លៀសមនុស្សនៅទីតាំងផ្សេងទៀត។ មនុស្ស១៦នាក់ បានស្លាប់ និង១៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈក្រុមអ្នកពន្លត់អគ្គិភ័យព្រមានជាថ្មីទៀតពីអាកាសធាតុដ៏គ្រោះថ្នាក់ចំពោះការវិលត្រឡប់នៃកម្លាំងខ្យល់ដ៏ខ្លាំងក្លានៅសប្ដាហ៍នេះ។ ក្រុមអាជ្ញាធរបាននិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។ នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Robert Luna ស្នងការក្រុង Los Angeles នៃរដ្ឋ California សហរដ្ឋអាមេរិក បានព្រមានប្រឆាំងចំពោះជនណាមានបំណងឆក់ឱកាសកេងចំណេញពីនរណាម្នាក់ដែលរងគ្រោះរួចហើយ មិនថាជាការលួចប្លន់ ឬឧក្រិដ្ឋកម្មផ្សេងទៀតទេ...
នៅរសៀលថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងលោកអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ចុះពិនិត្យលើវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ...
(ភ្នំពេញ) សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ ដឹកនាំដោយបណ្ឌិត ហាន បូរិន បានធ្វើការសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងទីភ្នាក់ងារជាតិ និងមុខរបការងាររាជធានីភ្នំពេញ និងមានការចូលរួមពីលោកស្រី សក់ ស៊ីថា អភិបាលរងខណ្ឌព្រែក ព្នៅ តំណាងលោកអភិបាលខណ្ឌ បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១ លាន ៥សែន នាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជូនដល់ប្រជពលរដ្ឋក្រីក្រកម្រិត១ ចំនួន៤៨៨គ្រួសារ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ...
ភ្នំពេញ ÷ នៅព្រឹកថ្ងៃទី១២ ខែមករា ២០២៥ សមាគមថ្នាលយុវជនកម្ពុជា បានធ្វើសន្និបាតបូកសរុបការងារ ប្រចាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ នាវិមាន៧មករា ទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ក្រោមអធិតីភាព ឯកឧត្តម ផេង គីមស្រ៊ុន ប្រធានកិត្តិយស នៃសមាគមថ្នាលយុវជនកម្ពុជា (ស.ថ.យ.ក)។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមប្រឹក្សា ភិបាល ទីប្រឹក្សា និង សមាជិកសមាជិកា សមាគមគ្រប់ជាន់ថ្នាក់មកពីតាមបណ្តារាជធានី-ខេត្ត...
ភ្នំពេញ ÷ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត កាលពីថ្ងៃទី១០កន្លងទៅ, នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលភរិយាទទួលរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពខាងលើនេះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត...
រយៈពេល១ឆ្នាំកន្លងមកនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន បានធ្វើសកម្មភាពដើម្បី រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន បានបើកកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅ ការងារបន្ដរបស់សមាគមក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន។ ក្នុងឱការនោះ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ មានប្រសាសន៍ថា កន្លមងមក និងបច្ចុប្បន្នសមាគម...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីម្នាក់ជាប្រពន្ធ រងរបួសធ្ងន់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់នារសៀលថ្ងៃនេះ។ នគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក មានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១០ខែមករាឆ្នាំ២០២៥ នៅ...
ស្វាយរៀង ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនៅថ្ងៃ១២ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាសម្ពោធ អគារសិក្សាអនុវិទ្យាល័យ ខ្វាន់ ស៊ាម សង្កែ និងអគារផ្នែកសម្ពព រោគស្ត្រី ទារក កុមារ និងអគារវះកាត់ នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅ ស្រុករំដួល ខេត្តស្វាយរៀង ។ ថ្លែងមានប្រសាសន៏ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត...