ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព, នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដែលខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព សុខដុមនីយកម្ម...
ប៉ៃលិន៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្ត នៅស្រុកសាលាក្រៅ ដើម្បីផ្ដល់ព័ត៌មាន ដល់ក្រុមប្រឹក្សាស្រុក ប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសមិទ្ធផល សម្រេចបាននូវការអនុវត្តសកម្មភាពនានារបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច) ដែលមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធនឹងការបោះឆ្នោត រួមមាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការ-ដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធ-ហត្ថលើផ្ទៃប្រទេស ក្រសួងព័ត៌មាន ក្រសួងយុត្តិធម៌ គណបក្សនយោបាយ សមាគម...
ភ្នំពេញ ៖ សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវ បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរឱ្យកាន់តែរឹងមាំ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងឯកឧត្តម ឧត្តមសេនីយ៍ឯក សេងនួន សៃញ៉ាក់ឡាត ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ បានអញ្ជើញក្នុងពិធីចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវ។ នាឱកាសនោះ...
កោះកុង ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co.,LTDរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពពិធីក្រុងពាលី និងសូត្រមន្តដាក់ឲ្យដំណើរការអាកាសយានដ្ឋានតារាសាគរនៃខេត្តកោះកុងជាបណ្តោះអាសន្នសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរ ឆាតទើរ (Charter/ជើងហោះហើរជួល) ដែលជាកម្មវិធីហោះហើរសាកល្បងក្នុងស្រុកជំហានដំបូង។ ថ្មីៗនេះ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ...
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានអំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា» ដើម្បីជាការរំលឹកដឹងគុណនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរៈបុរសស្នេហាជាតិរហូតសម្រេចបានការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា។ លោក គុជ លី បានថ្លែងថា៖«រយៈពេល២៦ឆ្នាំបានកន្លងផុតទៅហើយ ខ្ញុំសូមអំពាវនាវដល់យុវជនជំនាន់ក្រោយបានរៀនសូត្ររយៈពេល ២៦ឆ្នាំនេះ សូមឱ្យរក្សាទិវានេះឱ្យក្លាយជាទិវាសន្ដិភាពនិយម និងការអភិវឌ្ឍទៅតាមគោលនយោបាយរាជរដ្ឋាភិបាលដែលមានស្រាប់។ សូមឱ្យយុវជនក្លាយជាកម្លាំងចលករស្នូលអភិវឌ្ឍកម្ពុជាបន្តទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង និងនៅលើពិភពលោក»។ ទិវាសន្ដិភាពនេះ លោកបានចាត់ទុកថា វាជាការរំលឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជាតាមរយៈនយោបាយឈ្ន-ឈ្នះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ លើសពីនេះវាជាការរំលឹកដឹងគុណបំណាច់ និងការចងចាំជាប់ជានិច្ចនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន...
ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយទទួលជួបលោកជំទាវឯកអគ្គរដ្ឋទូត ឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា...
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានហៅទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ីថា ជាអ្នកនយោបាយប្រើគំនុំសងសឹកផ្ទាល់ខ្លួនធ្វើជាដើមទុននយោបាយបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីបម្រើមហិច្ឆតាចរិតនយោបាយរបស់ខ្លួនក្នុងការដុតកំហឹង ញុះញង់ ឆ្គិះឆ្គៀល ចាក់រុកឱ្យខ្មែរស្អប់ខ្មែរ និងចង់ឱ្យខ្មែរចេះលាបពណ៌គ្នាទៅវិញទៅមក។ លោក គុជ លី បានថ្លែងថា៖«ប្រវត្តិ សម រង្ស៊ី ធ្វើនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចនៅអំឡុងឆ្នាំ១៩៩៤ តែក្រោយគណបក្សបានដេញចេញពីបក្ស ដោយសារតែគាត់មានគំនិតជ្រុលនិយម ហើយគាត់បានទៅបង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សជាតិខ្មែររហូតមកដល់បាត់បង់បក្ស រលំរលាយបក្សអស់ គឺដោយសារតែគាត់មានគំនិតជ្រុលនិយម គំនិតសងសឹកនិយម...
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការរដ្ឋបាល និងកំណត់ព្រំឲ្យលក់ដូរ នៅកំណាត់ផ្លូវលេខ២៣១ ផ្សារនាគមាស មិនអនុញ្ញាតឲ្យយកទ្រូងផ្លូវ ផ្ទេរទំនិញបង្កការកក់ស្ទះទៀតឡើយ។ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌទួលគោក លោក ស៉ឹម សុផង់ អភិបាលរងទទួលបន្ទុកបរិស្ថានអនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះចាត់វិធានការ រៀបចំសណ្ដាប់ធ្នាប់និងបាញ់ថ្នាំកំណាត់ព្រំ នៅកំណាត់ផ្លូវលេខ២៣១ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) ចំពោះ រថយន្តដែលយកផ្លូវសាធារណៈ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានលើកឡើងថា មន្ទីរពិសោធន៍ DNA ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការស្អិតរមួតរវាងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» ខណៈពិសោធន៍ DNAនេះគឺជាមធ្យោបាយដ៏សំខាន់ក្នុងការបំបែកសំណុំរឿងនៅកម្ពុជា។ ថ្លែងនៅក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យប្រប្រាស់ មន្ទីរពិសោធន៍ DNA នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត...