ព័ត៌មាន
ទេសចរអន្តរជាតិយល់ស្របចំពោះចំណាត់ថ្នាក់ខេត្តសៀមរាបជាគោលដៅវប្បធម៌ល្អបំផុតសម្រាប់ទស្សនា
ខេត្តសៀមរាប របស់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦នេះ បានស្ថិតនៅក្នុងចំណោម២៥ គោលដៅទេសចរណ៍វប្បធម៌ដ៏ល្អបំផុតរបស់ពិភពលោក (Best Cultural Destinations in the World 2026)។ ទេសចរអន្តរជាតិ ដែលបានទស្សនាកម្ពុជា បានយល់ស្របចំពោះការចាត់ចំណាត់ថ្នាក់នេះ ដោយបញ្ជាក់ថា ខេត្ត សៀមរាប ជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ទៅទស្សនាដោយមិនអាចអាក់ខានបាន។
ទេសចរអន្តរជាតិមកពីប្រទេសអង់គ្លេស អ៊ីតាលី និងប្រទេសនានាទៀត បានប្រាប់BTV នៅថ្ងៃទី២០ខែមករា នេះថា ជាការពិតណាស់ នៅមុនពេលដាក់គោលដៅ ដាក់ផែនការមកទស្សនាកម្ពុជា គឺគ្រប់ទេសចរ ទាំងអស់ មានផែនការទៅទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមិនអាចអាក់ខាន ដោយសារខេត្ត សៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រល្អឯក ដែលគេត្រូវដឹង ត្រូវសិក្សា ស្វែងឲ្យបានស៊ីជម្រៅ។
សូមបញ្ជាក់ថា តាមហ្វេសប៊ុកផ្លូវការ SEA Infographics បានផ្សាយថា ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១៣ នៅក្នុងចំណោម២៥គោលដៅវប្បធម៌ល្អបំផុតលើពិភពលោក។ ការ វាយតម្លៃ និងការផ្តល់ចំណាត់ថ្នាក់ គឺផ្អែកតាមប្រមូលការស្ទាបស្ទង់មតិ ការចែករំលែកបទពិសោធន៍ និងរឿងរ៉ាវ ពិតពីអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងរយៈពេល១២ខែ ដែលដើរកម្សានន្តនៅតាមបណ្តាប្រ ទេសនានានៅជុំវិញពិភពលោក។
តាមតារាងគោលគោលដៅទេសចរណ៍វប្បធម៌កំពូលៗរបស់ពិភពលោក សម្រាប់ឆ្នាំ២០២៦ លំដាប់ លេខ១ ប្រទេសសិង្ហបូរី លេខ២ ទីក្រុងឡុងក៏ ប្រទេសអង់គ្លេស លេខ៣ ទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ខណៈ លេខ១៣ គឺខេត្តសៀមរាប បន្ទាប់មកទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕ អត្ថបទ៖ ស៊ុម សុខជា











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន8 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន