ព័ត៌មាន
ឯកឧត្តម ឃួង ស្រេង៖ អាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវជុំវិញផ្សារដើមគ បានស្ម័គ្រចិត្តទៅលក់ដូរនៅផ្សារដើមគថ្មី និងផ្សារតាម៉ាប់ព្រែកជ្រៃ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះថា បន្ទាប់ពីបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ក្រុមអាជីវករបានស្ម័គ្រចិត្តទៅលក់ដូរនៅផ្សារលក់បន្លែផ្លែឈើបោះដុំ (ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន និងផ្សារតាម៉ាប់ព្រែកជ្រៃ មានភូមិសាស្រ្តស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងបញ្ជាក់ថា បន្ទាប់ពីបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគឱ្យទៅលក់ដូរនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ មានភូមិសាស្រ្តស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្តមបានថ្លែងថា៖«ខ្ញុំបានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ និងបានជូនអាជីវករមួយចំនួនដែលមានជម្រើសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញរួមមានបង្គោលភ្លើង ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារចំនួន១ឆ្នាំដោយឥតគិតថ្លៃ»។
ឯកឧត្តម ឃួង ស្រេង បាន អញ្ជើញបងប្អូនអាជីវករទៅប្រកបអាជីវកម្មនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន ឬទីតាំងឯកជនសមស្របណាផ្សេងរួមមានផ្សារតាម៉ាប់ព្រែកជ្រៃ ដែលមានសណ្ដាប់ធ្នាប់ល្អប្រសើរ ដើម្បីសោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសើរសម្រាប់ប្រយោជន៍សាធារណជនជារួម៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន11 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន