គណបក្សប្រជាជនកម្ពុជា បង្ហាញឱ្យឃើញពីគោលគំនិត ដែលតែងតែឈរនៅខាងប្រជាជន និងកៀកជាមួយប្រជាពលរដ្ឋ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការរួមសុខទុក្ខរវាងរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការកសាង ព្រមទាំងការពារឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនថាបច្ចុប្បន្នកាល និងទៅថ្ងៃអនាគត។ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដា្ឋនស្រុកសន្ទុក លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សឃុំបឹងល្វា ក្នុងស្រុកសន្ទុក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើដំណើរនិវត្តន៍ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃសៅរិ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ...
ភ្នំពេញ៖ ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្បុជា ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី១ ដើម្បីបញ្រ្ជាបការយល់ដឹង និងស្វែងយល់ពីគោលនយោបាយពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា វេទិកានេះ រៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹង និងស្វែងយល់ពីគោលនិយោបាយពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដែលអនុលោមទៅនឹងឧត្តរមានុវត្តន៍អន្តរជាតិ, បញ្ញាសិប្បនិម្មិត (AI) , កិច្ចការពារអ្នកប្រើប្រាស់ និងការការពារទិន្នន័យសម្រាប់វិវត្តកម្មធុរកិច្ច ព្រមទាំងបង្កើតឱកាសសម្រាប់ភាពជាដៃគូរវាងធុរជនកម្ពុជា រាជរដ្ឋាភិបាល និងតួអង្គអន្តរជាតិពាក់ព័ន្ធ។...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតលើកទី២២ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍សុខភាពភ្នែក កសាងអនាគតរួមគ្នា» នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍ល្អៗ លទ្ធផលការស្រាវជ្រាវមកធ្វើបទបង្ហាញ ពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពឆ្នៃប្រឌិត និងបង្កើនការទំនាក់ទំនង ជាមួយក្រុមគ្រូពេទ្យ នៃបណ្តាប្រទេសជឿនលឿន ក្នុងការផ្លាស់ប្តូរ និងពាំនាំបទពិសោធន៍ល្អៗ ដល់សមាជិក...
ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងពានរង្វាន់ឧស្សាហកម្មបៃតង គឺជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដើម្បីផ្តល់ការទទួលស្គាល់ ការលើកទឹកចិត្តដល់ វិស័យឯកជន ផ្សព្វផ្សាយ និងជំរុញគាំទ្រដល់វិស័យឧស្សាហកម្មផ្សេងទៀតឱ្យចូលរួមកាន់តែច្រើន និងជាលើកកម្ពស់ចំណេះដឹង ស្តីពី ការការពារបរិស្ថានក្នុងវិស័យឧស្សាហកម្ម ដើម្បីជំរុញនិងអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីប្រកាស ជ័យលាភីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ នៅថ្ងៃទី ១២ ខែ ធ្នូ...
មណ្ឌលគិរី ៖ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញការអភិវឌ្ឍទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច, ដើម្បីលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន តាមរយៈការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទជាដើម។ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាស្ពានបេតុង ចំនួន ១ កន្លែង...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នៅរសៀលថ្ងៃទី១៤ ខែធ្នូនេះ បានអញ្ជើញចុះហត្ថលេខាលើប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ (វិញ្ញាសាសរសេរលើកទី២) និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ជាលទ្ធផលនៃការប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ប្រឡងជាប់វិញ្ញាសា សរសេរលើកទី២ ចំនួន៦៨នាក់ ក្នុងនោះស្រីចំនួន២៣នាក់។បន្ទាប់មកសិស្សមន្រ្តីជាន់ខ្ពស់នឹងត្រូវប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។ រីឯសិស្សមន្រ្តីក្រមការជាប់ជាស្ថាពរចំនួន១៨០ នាក់ ក្នុងនោះស្រី៥៤នាក់ និងបេក្ខជនជាប់បម្រុងចំនួន១២៤នាក់ ក្នុងនោះស្រីចំនួន២៩នាក់។...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្ស ប្រមាណជាង៤០០នាក់។ ក្រោយពីបានស្តាប់របាយការណ៍ស្តីពីស្ថានភាពទូទៅរបស់ស្រុក ក៏ដូចជាស្ថានភាពគណបក្សស្រុក និងសកម្មភាពចលនាស្រ្តីស្រុក ព្រមទាំងបានស្តាប់នូវការអានសេចក្តីសម្រេចសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលរួចមក សម្តេចរដ្ឋសភាធិបតី បានអញ្ជើញប្រគល់សេចក្តីសម្រេចជូនប្រធានក្រុមការងារ និងបានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីក្រោមបរិយាកាសស្និទ្ធស្នាលជាទីបំផុត។ សម្តេចរដ្ឋសភាធិបតី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ...
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋរស់ ភូមិព្រៃជ្រៅ ឃុំក្បាលកោះ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានអណ្តូងទឹកចំនួន១០ ពីលោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងនោះ លោកជំទាវប្រធានមូលនីធិ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន...
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរលើកទី៤ នៅខាងមុខប្រាសាទអង្គវត្ត ដើម្បីដឹងគុណដល់ព្រលឹងបុព្វការីជន ជាពិសេសអបសាទរខួប៣២ឆ្នាំ នៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃ១៤ តុលា ឆ្នាំ១៩៩២។ លោកជំទាវបណ្ឌិតសភាចារ្យ...