ព័ត៌មាន
PATA៖ ពលរដ្ឋកម្ពុជាគួរខិតខំចូលរួមលើកកម្ពស់ទេសចរណ៍ក្នុងស្រុក ក្នុងបរិបទពិភពលោកមានការប្រែប្រួល
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក PATA ប្រចាំនៅកម្ពុជា បានស្នើពលរដ្ឋខ្មែរមួយចំនួនគួរកាត់ បន្ថយការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស ដោយងាកមករួមគ្នាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទាក់ទាញទេសចរបរទេស តាមរយៈការធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅក្នុងប្រទេស ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងកាលៈទេសជាតិ ជួបបញ្ហាជម្លោះព្រំដែន។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ប៉ាស៊ីភិក PATA ប្រចាំនៅកម្ពុជា ថ្លែងថា នៅក្នុងឆ្នាំ២០២៦នេះ ពិភពលោកមានការប្រែប្រួលខ្លាំង ប្រទេសមួយចំនួន ហាក់មានការរឹតបន្តឹងប្រជាជនរបស់ខ្លួនធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេស ហើយនៅក្នុងកាលៈទេសៈនេះ គ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះដែរ ពលរដ្ឋខ្មែរ ត្រូវរួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅក្រៅប្រទេស ដោយចំណាយ ថវិកាលើការដើរកម្សាន្តនៅក្នុងប្រទេស ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរឹងមាំ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីវេទិកាជំនួបផ្គូផ្គងធុរកិច្ចអន្តរជាតិ កម្ពុជា-ចិន នៅពេលថ្មីៗនេះ បានថ្លែងថា នៅក្នុងឆ្នាំ២០២៦ បានដាក់ចេញនូវផែនការសកម្មភាពជាច្រើន ដើម្បីពង្រីកការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់បណ្តាប្រទេសជាច្រើន នៅតំបន់មជ្ឈឹមបូព៌ា អឺរ៉ុប អាម៉េរិក និងប្រទេសនានាទៀតលើពិភពលោក ខណៈនៅក្នុងនោះដែរ ក្នុងរដូវកាលទេសចរណ៍ បៃតងឆ្នាំនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ធ្វើដំ ណើរមកកាន់ប្រទេសកម្ពុជា រយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយក្នុងរយៈពេលនេះ ប្រជាជនចិនទាំងអស់ គ្រាន់តែកាន់លិខិតឆ្លងដែនសញ្ជាតិចិន ធ្វើដំ ណើរផ្ទាល់ពីប្រទេសចិន ឬពីប្រទេសផ្សេងទៀតមកកម្ពុជា ដោយពុំបាច់មានការស្នើសុំទិដ្ឋាការជាមុន និង ពុំមានបង់កម្រៃអ្វីឡើយ។
ឯកឧត្តម បានបង្ហាញក្តីរំពឹងថា ក្នុងឆ្នាំ២០២៦នេះ នឹងមានប្រជាជនចិនមកទស្សនាកម្ពុជាច្រើន ថែមទៀត ខណៈនៅក្នុងយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៦នេះដែរ ក្រសួងគ្រោងរៀបចំព្រឹត្តិការណ៍ធំៗចំនួន៦ រួមមានៈ ១. មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន ២. មហោស្រពក្បាច់គុនចម្រុះ ២. ព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរណ៍ម្ហូបអាហារ ៣. ព្រឹត្តិការណ៍ទេសចរណ៍ភាពយន្ត ៤. ព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន ៥. កម្មវិធីបង្ហាញផ្លូវទេសចរណ៍រដូវកាលបៃតង ៦. កម្មវិធីផ្សព្វ ផ្សាយទេសចរណ៍ផ្សេងៗទៀត ក្រោមការសម្របសម្រួលពីស្ថានទូតចិន៕ អត្ថបទ៖ ស៊ុម សុខជា





-
ព័ត៌មាន20 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន