ព័ត៌មាន
សាលារៀនមួយចំនួននៅភ្នំពេញ ត្រៀមប្រមូលផលបន្លែបង្ការផ្គត់ផ្គង់សមរភូមិមុខ និងពលរដ្ឋភៀសសឹក
ស្ថិតក្នុងចលនា «យើងរួមគ្នាដើម្បីជាតិ» សាលារៀនមួយចំនួននៅក្នុងរាជធានីភ្នំពេញត្រៀមប្រមូលផលបន្លែបង្ការយកទៅផ្គង់ផ្គង់វីរកងទ័ព និងវីរនគរបាលជួរមុខ និងពលរដ្ឋភៀសសឹក។ ជាក់ស្តែងដូចជា សាលាបឋមសិក្សាភ្នំពេញថ្មីជាដើម ។
លោក ឆិល សុវណ្ណារិទ្ធ នាយកសាលាបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ បានប្រាប់BTVឱ្យថា គិតមកដល់ពេលនេះ បន្លែដែលបានដាំនៅក្នុងសួនជីវៈចម្រុះ និងបន្លែ របស់សាលាបឋម សិក្សាភ្នំពេញថ្មី មានអាយុជិតមួយខែហើយ ពោលចាប់តាំងពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការ អញ្ជើញជាអធិបតីពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ លោកបន្តថា តាមការគ្រោងទុក ក្នុង រយៈពេលមួយសប្តាហ៍ទៀត បន្លែទាំងអស់នេះ នឹងអាចប្រមូលផលបាន ដើម្បីយកទៅផ្គត់ផ្គង់វីរកងទ័ព និងនគរបាលជួរមុខ និងពលរដ្ឋភៀសសឹក។
សិស្សសាលាបឋមសិក្សាភ្នំពេញថ្មី បានលើកឡើងដែរថា ជារៀងរាល់ថ្ងៃ បានថែទាំបន្លែដែលបានដាំនៅក្នុងសាលា ដូចជាស្រោចទឹក ដកស្មៅ និងដាក់ជី ហើយនៅពេលឃើញបន្លែលូតលាស់ល្អ គឺមានអារម្មណ៍រីករាយ ព្រោះថា បន្លែទាំងអស់នេះ ជាដាំផ្តើមចេញពីក្តីស្រលាញ់ និងយកចិត្តទុកដាក់បំផុត សម្រាប់យកទៅជូនវីរកងទ័ព និងនគរបាលជួរមុខកំពុងការពាទឹកដីកម្ពុជា។
គួរបញ្ជាក់ដែរថា ចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្តួចផ្តើមគំនិដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរៈកងទ័ព វីរៈនគលបាលជួរមុខការពាព្រំដែន និងពលរដ្ឋភៀសសឹកដោយសារយោធាថៃរំលោភបំពានដែនអធិបតេយ្យកម្ពុជា។ សម្រាប់សាលាបឋមសិក្សាភ្នំពេញថ្មី មានបន្លែបង្ការជាច្រើនប្រភេទដែលអាចឆាប់ប្រមូលផលបានក្នុងនោះមានដូចជា៖ ត្រកួន ស្ពៃតឿ ស្ពៃជើងទា និងសាឡាត់ជាដើម៕ អត្ថបទ៖ សោភ័ណ














-
ព័ត៌មាន19 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន