ព័ត៌មាន
ភ្ញៀវទេសចរបរទេស៖ កម្ពុជាមានសុវត្ថិភាព និងស្រស់ស្អាតជាខ្លាំងសម្រាប់ការមកទស្សនា
ភ្ញៀវទេសចរបរទេស ដែលបានមកទស្សនាកម្ពុជា សុទ្ធតែមានភាពពេញចិត្តចំពោះដំណើរកម្សាន្តមួយនេះ។ ពេញចិត្តនឹងសុខសុវត្ថិភាព ពេញចិត្តភាពរួសរាយរាក់ទាក់ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា ក៏ដូចជាពេញចិត្តនឹងមានស្រស់ស្អាតរបស់កម្ពុជា។
ភ្ញៀវទេសចរបរទេស ម្នាក់ៗបានបង្ហាញភាពជាប់ចិត្តជាខ្លាំង ចំពោះការមកទស្សនាកម្សាន្តនៅកម្ពុជា។ ពួកគាត់ខ្លះបានមកទស្សនាកម្ពុជា ជាលើកទី ១ រីឯអ្នកខ្លះបានមកទស្សនាកម្ពុជា ជិត១០ដងរួចមកហើយ។ នេះបង្ហាញច្បាស់ ពីភាពស្រឡាញ់ ភាពពេញចិត្តចំពោះប្រទេសកម្ពុជា។
ពួកគាត់បញ្ជាក់ថា ប្រទេសកម្ពុជា មានសុវត្ថិភាពល្អសម្រាប់ភ្ញៀវទេសចរគ្រប់រូប។ ពួកគាត់អាចដើរកម្សាន្តដោយគ្មានក្ដីបារម្ភ។ លើសពីនេះ គឺពួកគាត់ម្នាក់ៗ ពេញចិត្តជាខ្លាំង ចំពោះស្នាមញញឹមរបស់ប្រជាជនកម្ពុជា ពេញចិត្តនឹងភាពរួសរាយរាក់ទាក់ និងពេញចិត្ត និងតំបន់ទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា។
ពួកគាត់ជាភ្ញៀវទេសចរលើកឡើងដែរថា ពួកគាត់នឹងវិលត្រឡប់មកទស្សនាកម្ពុជា ជាថ្មីផងដែរ។ ពួកគាត់ក៏សូមណែនាំភ្ញៀវទេសចរដទៃ ដែលមិនទាន់បានមកទស្សនាកម្ពុជា ត្រូវតែមកទស្សនាកម្ពុជា មកសិក្សាស្វែងយល់ពីកម្ពុជា និងកុំជឿតាមការលើកឡើងមិនល្អមួយចំនួនពីកម្ពុជា។
កម្ពុជាក្នុងឆ្នាំ២០២៥កន្លងទៅនេះ ក៏បានដាក់ដំណើរការអាកាសយានដ្ឋានថ្មី មានវិសាភាពអាចបម្រើដល់ការហោះហើរធំទូលាយជាងមុន សម្រាប់បម្រើដល់វិស័យទេសចរណ៍ផងដែរ។ ហើយថ្មីៗនេះ សម្រាប់រាជធានីភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា បានជាប់ឈ្មោះក្នុងចំណោមគោលដៅទេសចរណ៍ល្អបំផុតរបស់ BBC Travel ក្នុងឆ្នាំ ២០២៦ផងដែរ៕ អត្ថបទ៖ គឹម ហុក








-
ព័ត៌មាន21 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន