ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនខេត្តពោធិ៍សាត់ចំនួន៧០០នាក់ ដើម្បីពន្យល់ពីគោលបំណងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបញ្ជូលនិវត្តជនទាំងអស់ក្នុងការគ្រប់គ្រងសមាគមអតីតយុទ្ធជនកម្ពុជាតែមួយ។ តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជនខេត្តពោធិ៍សាត់ ក្នុងគោលបំណងស្តាប់ និងពន្យល់ពីការពង្រាងវិសោធនកម្មលក្ខន្តិកៈ...
ស្ថិតនៅក្នុងស្ថានទូតស្វីសប្រចាំទីក្រុងបាងកក នាថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំពីសមិទ្ធផលសកម្មភាពមីននៅកម្ពុជា ទៅកាន់អង្គទូត តំណាងស្ថានបេសកកម្ម អង្គការជាតិ-អន្តរជាតិ ស្ថាប័នអង្គការសហប្រជាជាតិ និងប្រតិបត្តិករបោសសម្អាតមីន ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំណងផ្សព្វផ្សាយពីសមិទ្ធផលសកម្មភាពមីនកម្ពុជា ការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ការរៀបចំគោល នយោបាយជាតិសកម្មភាពមីនឆ្នាំ ២០២៦-២០៣៥ និងកៀរគរការគាំទ្របន្ថែមសម្រាប់សកម្មភាពមីននៅកម្ពុជា ក៏ដូចជាការចែករំលែកជំនាញ និងបទពិសោធន៍របស់កម្ពុជា ទៅកាន់ប្រទេសរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនានា ទូទាំងពិភពលោក។...
នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន...
នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះ USS Nimitz របស់សហរដ្ឋអាមេរិក ត្រូវតាមដានឃើញថា បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងដ៏ប្រកួតប្រជែងវិញជាថ្មីម្ដងទៀត ជាទីដែលការអះអាងអធិបតេយ្យភាពរបស់ចិន គ្របដណ្តប់លើដែនទឹកភាគច្រើនរបស់ខ្លួន និងខណៈដែលភាពតានតឹងហាក់មិនធូរស្បើយឡើយ។ ទាក់ទងនឹងប្រតិបត្តិការរបស់នាវា Nimitz នៅសមុទ្រចិនខាងត្បូង កងនាវាចរទី៧ របស់សហរដ្ឋអាមេរិក មានមូលដ្ឋាននៅជប៉ុន — ដែលរក្សាវត្តមានកងទ័ពជើងទឹករបស់អាមេរិកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច — បានប្រាប់សារព័ត៌មាន Newsweek ថា នាវាចម្បាំង “មានវត្តមាន និងបង្កើនកម្លាំងត្រៀមប្រយុទ្ធដល់បញ្ជាការ”។ នាវាផ្ទុកយន្តហោះនោះបានទៅដល់សមុទ្រចិនខាងត្បូង...
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីឯក WEI WENHUI មេបញ្ជាការរងតំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីបិទសមយុទ្ធ«នាគមាសឆ្នាំ២០២៥» បន្ទាប់ពីកងទ័ពកម្ពុជា និងចិន ជាងពីរពាន់នាក់ធ្វើសមយុទ្ធរួមគ្នារយៈពេល១៥ថ្ងៃពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ទទួលលទ្ធផលយ៉ាងត្រចះប្រចង់ប្រកបដោយផ្លែផ្កានោះ។ សមយុទ្ធ «នាគមាស-២០២៥» រវាងកងទ័ពកម្ពុជា និងចិនលើកទី៧នេះបានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»...
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាព ក្នុងការអនុវត្តកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យអាទិភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ...
ភ្នំពេញ ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រី ស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រឲ្យលោកណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា បន្ដធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជនប្រជាជន និងប្រទេសទាំងពីរ។ ការលើកឡើងរបស់ឯកឧត្តម នាយករដ្ឋមន្រ្តីស្តីទីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ណាត់ឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា។ ជំនួបសម្ដែងការគួរសមនេះ...
នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ-ដាក់លូ និងការសាងសង់ផ្ទះ ជូនសមាជិកអតីតយុទ្ធជន និងនាំយកថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន...
ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល...
ភ្នំពេញ ៖ ការដោះស្រាយសំណើរបស់កម្មករក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងលើសំណើចំនួន១០ចំណុច ក្រោមការសម្របសម្រួលដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងក្រុមជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈដែលបងប្អូនកម្មករនិយោជិតភាគច្រើនបានចូលធ្វើការវិញហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម ស៊ុន មេសា ដែលបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ស៊ុន មេសា បានថ្លែងថា៖«ករណីសំណើរបស់បងប្អូននៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត ត្រូវបានដោះស្រាយបញ្ចប់តាំងពីល្ងាចមិញមកម៉្លេះ គឺទាំងក្រុមហ៊ុន ទាំងកម្មករបានយល់ព្រមសម្របសម្រួលគ្នា...