ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី៖ «ចងចាំ និងដឹងគុណជានិច្ចគុណូបការៈថ្ងៃរំដោះ ៧មករា!»
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្រោយប្រទេសជាតិបានរំដោះនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ យើងបានរស់រានមានជីវិតសារជាថ្មី ជួបជុំក្រុមគ្រួសារ និងទទួលបានមកវិញនូវសិទ្ធិសេរីភាពពេញលេញ។ ចងចាំ និងដឹងគុណជានិច្ចគុណូបការៈថ្ងៃរំដោះ ៧មករា!។

តាមរយៈបណ្ដាញសង្គមនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ចងចាំ និងដឹងគុណជានិច្ចគុណូបការៈថ្ងៃរំដោះ ៧មករា! រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនខ្មែរ រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ជាងនេះទៅទៀត ប្រជាជនស្លូតត្រង់ ជាង ៣លាន នាក់ បានស្លាប់យ៉ាងអយុត្តិធម៌ដោយសាររបបប្រល័យពូជសាសន៍។
ឯកឧត្ដមបន្តថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ យើងបានរស់រានមានជីវិតសារជាថ្មី ជួបជុំក្រុមគ្រួសារ និងក៏ជាថ្ងៃដែលយើងទទួលបានមកវិញនូវសិទ្ធិសេរីភាពពេញលេញ។
ដោយយល់ច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃបានរបស់យុវជនជំនាន់មុនក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិ និងមាតុភូមិ យុវជនជំនាន់ក្រោយចងចាំ ជានិច្ច និងបេ្តជ្ញាយ៉ាងមោះមុតក្នុងការការពារឱ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើងបន្តទៅថ្ងៃអនាគត ហើយសូមឱ្យស្មារតី៧មករា ស្ថិតនៅក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមសូមធ្វើការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះវីរយុទ្ធជន យុទ្ធនារីក្លាហានគ្រប់រូបដែលបានបូជាជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ដើម្បីការពារអធិបតេយ្យ បូរណភាពដែនដី និងការពារសន្តិភាពជូនជាតិមាតុភូមិទាំងក្នុងអតីតកាល និងបច្ចុប្បន្ននេះ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន16 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន