ព័ត៌មាន
គិតមកទល់ពេលនេះជនភៀសសឹកជាង៤៦ម៉ឺននាក់ហើយ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ
គិតមកត្រឹមព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋភៀសសឹកសរុបជាង ៤៦ ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់ ដូច្នេះនៅសល់ជនភៀសសឹកសរុបចំនួនជាង ១៨ ម៉ឺននាក់ទៀតដែលបន្តរស់នៅក្នុងជំរុំនៅឡើយ។ នេះបើតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គិតមកទល់ពេលនេះ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បានបើកដំណើរការឡើងវិញជាបណ្តើរៗបន្ទាប់ពីប្រទេសទាំងពីរទទួលបានបទឈប់បាញ់កាលពីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់ថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកទៅកាន់ផ្ទះសំបែងវិញនេះ គឺធ្វើឡើងស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រង់ចំណុច៤ដែលចែងថា៖ «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។
សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់គ្រប់គ្រងជនភៀសសឹកឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់សភាពការណ៍ទូទៅតាមបណ្ដាខេត្តជាប់ព្រំដែនដើម្បីសុខសុវត្ថិភាពជូនពលពលរដ្ឋ៕
-
ព័ត៌មាន19 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន