ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានបណ្តេញចេញពីក្របខណ្ឌរដ្ឋចំពោះសមត្ថកិច្ចណា ដែលមានចេតនាលាក់បាំងជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានខ្លាំងៗថា នឹងត្រូវបណ្តេញចេញពីក្របខណ្ឌរដ្ឋភ្លាមៗ ចំពោះសមត្ថកិច្ចណា ដែលមានចេតនាលាក់បាំងជនបរទេសចូលមកកម្ពុជា ដោយខុសច្បាប់ ហើយសម្តេចក៏បានចេញបទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងការចុះត្រួតពិនិត្យគុណភាពប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ឲ្យបានទៀងទាត់តាមពេលកំណត់ផងដែរ។
យោងតាមអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលមាន ៧ ជំពូក និង២៤មាត្រា ហើយក្នុងមានត្រា២១ សម្តេចធិបតីបានសង្កត់ធ្ងន់ថា «អាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនាលាក់បាំងជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្តេញចេញពីក្របខណ្ឌការងារ ដោយមិនទាន់គិតដល់ ទោសព្រហ្មទណ្ឌដែលបានកំនត់ក្នុងច្បាប់ជាធរមាន»។
តាមរយៈអនុក្រឹត្យនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាឲ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលមានតួនាទីជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល មានភារកិច្ចដឹកនាំ ត្រួតពិនិត្យ និងជំរុញការអនុវត្តការងារគ្រប់គ្រងការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំផងដែរ ហើយស្នងការនគរបាលរាជធានី-ខេត្ត អធិការក្រុង ស្រុក និងខណ្ឌ ត្រូវធ្វើការណែនាំដល់ប្រ ធានអង្គភាពឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ក្នុងការផ្តល់របាយការណ៍អំពីចំនួនអ្នកស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំរបស់ខ្លួន ឲ្យបានទៀងទាត់តាមពេលកំណត់ផងដែរ៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន16 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន