ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការអបអរសាទរប្រជាកសិករត្រាំកក់ ខណៈសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» បានចុះកិច្ចព្រមព្រៀងទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ។ យោងតាមផេកផ្លូវការរបស់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឲ្យដឹងនៅរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រៅពីកិច្ចព្រមព្រៀងទទួលអំណោយជាផ្ទះសំណាញ់ ១០០ខ្នង ប្រជាកសិករត្រាំកក់ ក៏នឹងទទួលថវិកាបំពេញបន្ថែមជាជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ចំនួនជាង ១៦ម៉ឺនដុល្លារ ផ្លូវថ្នល់បេតុង-កៅស៊ូ...
ភ្នំពេញ៖ ក្នុងកំឡុងដំណើរការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ពិព័រណ៍ពិភពលោកអូសាកា ២០២៥ នៅប្រទេសជប៉ុន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានអញ្ជើញទស្សនកិច្ចសិក្សានៅផ្សារទំនើបមួយចំនួន ដើម្បីស្វែងយល់ពីនិន្នាការទីផ្សារ និងការដាក់តាំងលក់គ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងទីផ្សារប្រទេសជប៉ុន។ ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនៅរាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំបានពិនិត្យទីតាំងចំនួនបី រួមមាន៖ ផ្សារទំនើប AEON Mall និងហាង 7-Eleven ចំនួន២សាខា ដែលក្នុងនោះមានមួយជាសាខាដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងទីក្រុងតូក្យូ។ ទស្សនកិច្ចនេះ បានផ្តល់ឱកាសដ៏មានតម្លៃក្នុងការវាយតម្លៃលទ្ធភាពទីផ្សាររបស់គ្រាប់ស្វាយចន្ទីកម្ពុជា...
ភ្នំពេញ ៖ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ជំនឿជាកត្តាមួយធ្វើឲ្យមនុស្សក្នុងសម័យបុរាណអាចសាងសង់ប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត ប៉ុន្តែការលូតលាស់វប្បធម៌ខ្មែរហូរចូលតាមដំណាក់កាល។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិធីបិទវេទិកាស្តីពី «ទំនៀមជំនុំច្បាប់ខ្មែរ៖ ទស្សនវិជ្ជាច្បាប់បែបប្រពៃណី» ស្ថិតនៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១៨ខែមីនានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨១៤នាក់, នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជូនសិក្ខាកាមរំលឹកនូវឯកសារបណ្តុះបណ្តាលដែលបានសិក្សាកាលពីសប្តាហ៍កន្លងមក ដើម្បីឆ្លុះបញ្ចាំងការយល់ដឹងពីទស្សនៈវិជ្ជា និងបទពិសោធន៍ប្រើប្រាស់ចំណេះដឹងក្នុងការងារប្រចាំថ្ងៃ។ ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានធ្វើបទបាឋកថាលើប្រធានបទ ”រូបធាតុនិយមបដិសំយោគ ឬ សម្ភារនិយមវិចារវិទ្យា”...
ភ្នំពេញ ៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ដែលមានរយៈពេល ២ថ្ងៃ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងថា សម្រាប់ការងារកំចាត់រោគរបេងក្នុងអំឡុងឆ្នាំ ២០២៥-២០២៦...
ភ្នំពេញ ៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ដែលមានរយៈពេល ២ថ្ងៃ របស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងថា សម្រាប់ការងារកំចាត់រោគរបេងក្នុងអំឡុងឆ្នាំ ២០២៥-២០២៦...
ភ្នំពេញ ៖ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះ ៥៥ឆ្នាំមុន (១៨ មីនា ១៩៧០) ព្រឹត្តិការណ៍មួយបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ និងការចាប់ផ្ដើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា។ ប៉ុន្តែថ្ងៃនេះ (១៨ មីនា ២០២៥) ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា កំពុងរស់នៅក្នុងម្លប់នៃសន្តិភាព...
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគត់សម្គាល់ឃើញមានសមិទ្ធផលសំខាន់ៗចំនួន ៣ នៃការអនុវត្ត កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការជាង ២ ទសវត្សរ៍កន្លងមកនេះ។...
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសានស៍បញ្ជាក់ថា ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានធ្វើឱ្យរដ្ឋបាលឃុំសង្កាត់នីមួយៗមានសិទ្ធអំណាច មុខងារ ធនធាន ការទទួលខុសត្រូវ និងគណនេយ្យភាពច្បាស់លាស់ ចំពោះប្រជាពលរដ្ឋក្នុងការផ្ដល់សេវាសាធារណៈ...
ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសានស៍បញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់នានា ដើម្បីកសាងមូលដ្ឋានសង្គម និងមូលធននយោបាយដែលជាបុរេលក្ខខណ្ឌសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។ ក្នុងឱកាសនោះសម្ដេចធិបតី...