ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ សន្និបាតនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥នេះ បានសំដែងនូវការដឹងគុណ និងសប្បាយចិត្តជាខ្លាំងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយពួកគាត់នឹងទទួលបានផ្លូវបេតុងលិចទឹក២ខ្សែស្មើនឹងជាង២៦គីឡូម៉ែត្រឆ្លងកាត់ភូមិឃុំរបស់ពួកគាត់ ដែលផ្លូវទាំងនោះ ជាផ្លូវដីហុយដីនៅរដូវប្រាំង និងពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ។ ពេលនេះ ពួកគាត់ទទួលបានផ្លូវបេតុង១ខ្សែហើយ ហើយបានប្រើប្រាស់រាល់ថ្ងៃ និងលែងព្រួយបារម្ភពីបញ្ហាសុខភាពដោយសារធូលីហុយទៀតហើយ និងងាយស្រួលធ្វើដំណើរឡើងចុះមកកាន់ក្រុងកំពង់ឆ្នាំងបានរហ័សជាងពេលមុនផងដែរ។ ប្រជាពលរដ្ឋស្រុកជលគីរី...
ពោធិ៍សាត់៖ ឯកឧត្តមអនុរដ្ឋលេខាធិការ សុត សឿង តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច«ព័រ» ដែលរស់នៅក្នុងភូមិចំនួន២ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺភូមិស្ទឹងថ្មី(ម៉ុងរី-ទួលគ្រួស) និងភូមិឈើទាលជ្រុំ ។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តដូងឃ្លៀង ស្ថិតក្នុងភូមិឧបសម្ព័ន្ធម៉ុងរី ដោយមានការអញ្ជើញចូលរួមពីលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុកវាលវែង...
តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ៤ ចំណុច ដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ។ សម្ដេចធិបតីមានប្រសាសន៍ថា ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ច ឱ្យកាន់តែប្រសើរសម្ដេចបានធ្វើការអំពាវនាវ ដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ចំនួន ៤ ចំណុច ក្នុងនោះរួមមាន៖ ទី១-...
កម្ពុជាចូលរួមសន្និសីទផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នៅប្រទេសចិន ក្នុងគោលបំណងផ្សព្វផ្សាយអំពី សក្តានុពល និងកាលានុវត្តភាព វិនិយោគ និងទេសចរណ៍នៅកម្ពុជា ដល់សហគមន៍ធុរកិច្ច ដែលមានមូលដ្ឋាននៅក្នុងខេត្តហ៊ឺណាន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទ រៀបចំឡើងនៅខេត្តហឺណានប្រទេសចិន ក្នុងនោះឯកឧត្តម...
ប្រធានក្រុមប្រឹក្សាភិបាលសមាគម (IDI) រំពឹងថា ក្រោមការខិតខំប្រឹងប្រែង និងការកែទម្រង់ដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាល និងការចូលរួមពីវិស័យឯកជន កម្ពុជានឹងស្រូបយកវិនិយោគិនបរទេសមកបណ្តាក់ទុនកាន់តែច្រើនបន្ថែមទៀត នៅក្រោមបរិយា- កាសអំណោយផលគ្រប់បែបយ៉ាង។ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវិនិយោគ នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) លើកឡើងក្នុង កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចផ្សេងៗនៅកម្ពុជា នេះថា នៅក្នុងរយៈពេលដ៏ខ្លីនេះ កម្ពុជាពិតជាមានមោទនភាព ដែលបានស្រូបយកវិនិយោគិន ជាពិសេសវិនិយោគិនបរទេសមកបណ្តាក់ទុនជាច្រើន ប្រការទាំងនេះ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តដ៏មោះមុតបំផុតក្នុងការផ្តល់សេវាសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើសិទ្ធិមនុស្ស។ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា ការដែលរាជរដ្ឋាភិបាលសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះ ឲ្យក្លាយជាទិវាជាតិ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៩ ខែមីនា«គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការចូលរួម ជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឲ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ជនរងគ្រោះ...
ហ៊ឺណាន៖ កាលពីសៀលថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា បំពេញទស្សនកិច្ចការងារទៅកាន់ ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food...
ក្នុងកំឡុងដំណើរការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ពិព័រណ៍ពិភពលោកអូសាកា ២០២៥ នៅប្រទេសជប៉ុន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានអញ្ជើញទស្សនកិច្ចសិក្សានៅផ្សារទំនើបមួយចំនួន ដើម្បីស្វែងយល់ពីនិន្នាការទីផ្សារ និងការដាក់តាំងលក់គ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងទីផ្សារប្រទេសជប៉ុន។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំបានពិនិត្យទីតាំងចំនួនបី រួមមាន៖ ផ្សារទំនើប AEON Mall និងហាង 7-Eleven ចំនួន ២ សាខា ដែលក្នុងនោះមានមួយជាសាខាដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងទីក្រុងតូក្យូ។ ទស្សនកិច្ចនេះ បានផ្តល់ឱកាសដ៏មានតម្លៃក្នុងការវាយតម្លៃលទ្ធភាពទីផ្សាររបស់គ្រាប់ស្វាយចន្ទីកម្ពុជា ព្រមទាំងការវិភាគអំពីចំណូលចិត្តអតិថិជន និងការស្វែងរកឱកាសថ្មីសម្រាប់ការពង្រីកការនាំចេញ។ បើតាម មន្រ្តីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម...
ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចយកថ្ងៃទី១៩ ខែមីនារាល់ឆ្នាំជា«ទិវាជាតិសង្គមកិច្ច» ដើម្បីអបអរសាទរ និងរំលឹកនូវស្នាដៃ សមិទ្ធផល និងជាការលើកទឹកចិត្តដល់កម្លាំងសេវាសង្គមនៅកម្ពុជា។ តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...