ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ស្ថានភាពនៅព្រំដែនស្ងប់ស្ងាត់ធម្មតាតែកងទ័ពបន្តឈរ ជើងយ៉ាងប្រុងប្រយ័ត្នជានិច្ច
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃមានសភាពស្ងប់ស្ងាត់ ប៉ុន្តែវីរកងទ័ពកម្ពុជាបានបន្តឈរជើង ដោយមានការប្រុងប្រយ័ត្នជានិច្ចក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បំផុត ដោយគ្មានការធ្វេសប្រហែសនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលី សុជាតា បានឲ្យដឹងថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ រវាងកងទ័ពកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅនេះសភាពការណ៍នៅតាមព្រំដែនរវាងកម្ពុជា និងថៃស្ងប់ស្ងាត់ធម្មតា ប៉ុន្តែ កងទ័ពកម្ពុជាបន្តឈរជើងនិងធ្វើការតាមដានជាមួយស្មារតីប្រុងប្រយ័ត្នខ្ពស់ យ៉ាងម៉ឺងម៉ាត់ និងច្បាស់ លាស់បំផុងក្នុងកិច្ចការពារជាតិរបស់កម្ពុជា។
ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់សារជាថ្មីផងដែរថាទាំង រាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលជាប្រទេសស្រលាញ់សន្តិភាពនោះ សូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ដោយសុចរិតភាពក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំង ការគំរាមកំហែង និងការប្រើប្រាស់កម្លាំងសំដៅរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានគូសបញ្ជាក់ផងដែរថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនាពេលកន្លងទៅនេះត្រូវបានទទួលការគាំទ្រ និងទទួលស្វាគមន៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ និងឆ្លុះបញ្ចាំងពីគោលបំណងរួមសម្រាប់សន្តិភាពក្នុងតំបន់ ដែលទាំងនេះ បានបង្ហាញអំពីបំណងប្រាថ្នាមិនត្រឹមតែរវាងកម្ពុជា និងថៃប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលសុទ្ធតែចង់ឃើញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងអស់៕អត្ថបទបាន ចក់
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន