គិតចាប់ពីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ត្រឹមបំណាច់ខែមីនា ឆ្នាំ២០២៥នេះ មានសិស្សស្នើចុះឈ្មោះចូលរៀនសរុបចំនួនជាង ១០៨ ០៣៤នាក់ ក្នុងនោះក្រុមគោលដៅចំនួន ៤២ ៦៧២នាក់។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី កាលពីរាត្រីថ្ងៃទី១៨ ខែមេសានេះថា...
នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ០២គ្រឿង Burgo និង Edajima) ចូលសំចតនៅកំពង់ផែកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម ដែលស្ថិតក្នុងឃុំរាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែមេសា ឆ្នាំ២០២៥ ។ នាវាទាំងពីរគ្រឿងនេះ គឺ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍...
មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ នឹងដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេលបួនថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ម៉ាឡេស៊ី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្រ្តាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តក្រសួង។ ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមស្វាគមន៍ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មី រួមនិងសហការី ដែលបានអញ្ជើញមកជួបសម្តែងការគួរសម...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ បានចួបសំណេះសំណាល និងលើកទឹកចិត្តដល់សមាជិកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក។ ការលើកទឹកចិត្តនេះ គឺស្របពេលដែលសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកកំពុងបន្តបេសកកម្មការងារ ផ្ដល់ជាឧត្តមប្រយោជន៍ជាច្រើនសម្រាប់ជនមានពិការភាពនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឆ្លៀតឱកាសក្រោយចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយចួបសំណេះសំណាល់ និងលើកទឹកចិត្តដោយផ្ទាល់ដល់សមាជិក នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក។...
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ កាន់ ចន្រ្ទា ទៀ វិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន និងសាលាបុណ្យស្ថិតនៅ វត្តគីរីសាគរ(ហៅវត្តចម្លងគោ) ដែលស្ថិតនៅ ភូមិចម្លងគោ ឃុំថ្មសរ ស្រុកបុទុំសាគរ ខេត្តកោះកុង។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្ដម...
នាយនាវី ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ប្រាប់ថា នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន ០២គ្រឿង ត្រៀមចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែមេសា ឆ្នាំ២០២៥ ។ លោកឧត្តមនាវីទោ បន្តថា នាវាទាំងពីរគ្រឿងនេះ គឺក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍ និងកីឡា...
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំថ្មី និងសមិទ្ធិផលនានា ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធាន អនុប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវលោក លោកស្រីជាក្រុមការងារគណបក្សចុះជួយខេត្ត ស្រុក ឃុំ...
ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការធ្វើទំនើបកម្មនៃផ្លូវដែកនៅកម្ពុជា មកដល់ពេលនេះ ភាគីចិនក៏បានប្រកាសគាំទ្រដល់កម្ពុជា ដើម្បីជំរុញការតភា្ជប់ការដឹកជញ្ជូនកម្ពុជា-ចិន និង ប្រទេសក្នុងតំបន់។ ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះថា រដ្ឋាភិបាលចិន តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង នឹងបន្តផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ប្រពន្ធ័ទឹកស្អាត ស្ថានីយន៍វារីអគ្គីសនីបូមទឹកស្តុកទុក...
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីចិន បានចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងកម្ពុជា-ចិន ហើយបានសន្យាពូនជ្រំឈានដល់កម្រិតមួយទៀត ជាមួយនឹងការជួយការពារ និងលើកមុខមាត់កម្ពុជា ទាំងនៅលើក្នុងតំបន់ និងនៅលើពិភពលោក។ ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីងក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ដំណើរទសន្សកិច្ចនេះ...