យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, មានចក្ខុវិស័យចូលរួមប្រែក្លាយប្រព័ន្ធចំណូលរដ្ឋឱ្យកាន់ តែទំនើប មានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយសុភបរមា ដែលអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ និងការវិវឌ្ឍនៃរចនាសម្ព័ន្ធ សង្គម-សេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព សំដៅបន្តរក្សាឱ្យបានរឹងមាំនូវចលនការនៃសុខសន្តិភាព និងជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេស ជាតិក្នុងរយៈពេលមធ្យម និងវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យ...
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្តេជ្ញាសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីគាំពារប្រជាពលរដ្ឋដែលងាយរងគ្រោះ ការបន្តផ្តល់សេវាដែលមានតម្រូវការ និងការរក្សាឱ្យបាននូវតួនាទីដ៏សំខាន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាមួយដៃគូជាតិ-អន្តរជាតិ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធ្វើការជិតស្និតជាមួយដៃគូ ដើម្បីធានាឱ្យបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងនៅតែ បន្តផ្តល់សេវាដល់ពលរដ្ឋដែលមានតម្រូវការ។ បញ្ហាប្រឈមនេះ,...
នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំដែលជាអនុប្រធាននិងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួម និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ដោយផ្ទាល់...
សេវាប្រៃសណីយ៍សហរដ្ឋអាមេរិក (USPS) និយាយថា ខ្លួនបានបញ្ឈប់ជាបណ្តោះអាសន្ននូវការទទួលយកកញ្ចប់ឥវ៉ាន់ផ្ញើមកពីចិនដីគោក និងក្រុងហុងកុង។ ទំនិញទាំងអស់ នឹងមិនប៉ះពាល់ដោយការផ្អាកនេះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន USPS បាននិយាយថា ការផ្អាកទទួលនេះ នឹងនៅជាធរមាន«រហូតដល់មានការជូនដំណឹងបន្ថែម» ហើយមិនបានផ្តល់ហេតុផលសម្រាប់ការសម្រេចចិត្តនោះទេ។
ភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម(ក.ជ.ភ.) រួមជាមួយនឹង លោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបទបង្ហាញស្តីពី វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យចំពោះ “សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (Logistic Performance...
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពររបស់វិទ្យាស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តម...
ឧត្តរមានជ័យ៖ ដើម្បីដឹងពីកត្ដាស្ថានភាពការបង្ករបង្កើនផលស្រែវរដូវប្រាំង របស់បងប្អូនប្រជាកសិករ នៅរសៀលថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាកសិករ នៅចំណុចអាងទឹកអូរអង្រ្គង ឃុំកោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានលើកឡើងថា ចំពោះផែនការបង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៤-២០២៥ នៅប្រព័ន្ធធារាសាស្ត្រអូរអង្គ្រង...
សៀមរាប៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្រូវប្រាំងរបស់ប្រជាកសិករជាង ១០០០ហិកតា ក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្ដ ធ្វើការចុះទៅបើកទឹកស្ទឹងសៀមរាប ដើម្បីជួយសង្គ្រោះបន្ទាប់មានការណែនាំពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ដែលបានជំរុញឱ្យអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលដឹកនាំដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមមន្ទីរជំនាញ អាជ្ញារធរស្រុក និងក្រុមការងារជំនាញផងដែរ។ ការជួយសង្គ្រោះស្រូវប្រាំងនេះ...
បាត់ដំបង ៖ ផ្លូវជនបទចំនួន ៣ គម្រោង ស្ថិតនៅខេត្តសៀមរាប និងខេត្តបាត់ដំបង បានរក្សានូវគុណភាពល្អប្រសើរ ទោះបីផ្លូវទាំងនោះបាន បញ្ចប់សុពលភាពលើការស្ថាបនា និងការងារស្តារឡើងវិញក៏ដោយ បច្ចុប្បន្នបានកំពុងសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទាន ផ្សេងៗ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារ ស្ថាបនាផ្លូវ និងការងារស្តារឡើងវិញផ្លូវចំនួន ៣ គម្រោង...
ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ និងសមិទ្ធផលនានា របស់អង្គការដៃគូរអភិវឌ្ឍន៍ដែលបានអនុវត្តការងារក្នុងខេត្តពោធិ៍សាត់ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម សុង សូផល អនុរដ្ឋលេខាធិការ លោក ស្រ៊ីន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ឯកឧត្តម រុន សារី អភិបាលរង...