ព័ត៌មាន
សម្ដេច ស ខេង អញ្ជើញសំណេះសំណាល និងនាំអំណោយផ្ដល់ជូនពលរដ្ឋភៀសសឹកនៅខេត្តបាត់ដំបង
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញសំណេះសំណាលនិងនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាពចំនួន៤ទីតាំងនៅខេត្តបាត់ដំបង។

ក្នុងឱកាសនោះ សម្ដេច ស ខេង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋជនភៀសសឹកដែលបានរងគ្រោះដោយសារការធ្វើសង្គ្រាមឈ្លានពានពីប្រទេសថៃ។
ក្នុងនាមតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្ដេច ស ខេង ថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរជនគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់ថវិកាក៏ដូចជាធនធានផ្ទាល់ខ្លួនជូនរាជរដ្ឋាភិបាល និងតាមសប្បុរសជននានាបានយកមកផ្ដល់ជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក នៅក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋនៅក្នុងខេត្តផ្សេងទៀតដែលកំពុងរងគ្រោះដោយការធ្វើសង្គ្រាមឈ្លានពានពីប្រទេសថៃ។
ជាមួយគ្នានោះ សម្ដេច ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបងក៏ដូចជា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះក្នុងការឈ្លានពានពីប្រទេសថៃ មកកន្លែងមានសុវត្ថិភាព ព្រមទាំងបានរៀបចំកន្លែងស្នាក់នៅ ផ្គត់ផ្គង់អាហារ សម្ភារៈប្រើប្រាស់ និងថែរក្សាអនាម័យជូនប្រជាពលរដ្ឋ។
សម្ដេច បានស្នើឱ្យប្រជាពលរដ្ឋដែលជាជនភៀសសឹកជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាមួយនោះទេ។ សម្ដេចក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ថែរក្សាសុខភាព ហើយបើមានកិច្ចការអ្វីត្រូវទំនាក់ទំនងជាមួយគណៈបញ្ជាការឯកភាព ដែលកំពុងប្រចាំការ ២៤ ម៉ោងលើ២៤ម៉ោង ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
បើតាមរបាយការណ៍របស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋភៀសសឹកនៅខេត្តបាត់ដំបងមានចំនួន១០.៣៣៩គ្រួសារ មនុស្សរាយ៣៣.៣០០នាក់បានស្នាក់អាស្រ័យនៅមណ្ឌលសុវត្ថិភាពដែលរដ្ឋបាលខេត្តសហការជាមួយរដ្ឋបាលស្រុករៀបចំ។ ឯកឧត្តម សុខ លូ ថ្លែងអំណរគុណជាអនេកប្បការចំពោះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបងដែលជានិច្ចកាលសម្តេចតែងតែចូលរួមលើកទឹកចិត្ត និងគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕









-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ