កំពង់ឆ្នាំង៖ តាមគោលការណ៍របស់ក្រុមការងារ ដែលដឹកនាំដោយឯកឧត្តម កុល ប៊ុនលី អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបរិបូណ៌ ដែលបានប្រជុំសម្រេចកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តចុះពិនិត្យទីលានចាក់សម្រាមរបស់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីជំរុញអោយអ្នកម៉ៅការសម្រាម ត្រូវពន្លឿនអនុវត្តការទុកដាក់សម្រាមតាមបច្ចេកទេសអោយបានត្រឹមត្រូវ កុំអោយមានក្លិន និងឆេះ បង្ករផលប៉ះពាល់ដល់សុខុមាលភាព សត្វពាហនៈ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋផងដែរ។...
នៅថ្ងៃទី១ ខែឧសភានេះ សហជីពធំៗចំនួន២ បានសហការគ្នាយ៉ាងជិតស្និទ្ធ និងកម្មកម្មករ កម្មការិនីចំនួនសរុបជាង ៣ពាន់នាក់ បានជួបជុំគ្នាដើម្បីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “សហជីពរួមគ្នាធ្វើឱ្យសហគ្រាសមួយ ជាសហគមនសុខសាន្តមួយ” ដែលរៀបចំឡើងនៅមហោស្រពកោះពេជ្រ។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មាន ឲ្យដឹងថា ការរៀបចំកម្មវិធីនេះ គឺជាសក្ខីភាពនៃការបេ្តជ្ញាចិត្តខ្ពស់របស់សហជីពទាំងអស់ រួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងបានចូលរួមចំណែកក្នុងការពង្រឹងនូវយន្តការដោះស្រាយវិវាទការងារដែលអាចកើតមានឡើងនៅកន្លែងការងារ សំដៅធ្វើឲ្យមានភាពកាន់តែប្រសើរឡើង...
សហជីពនៅកម្ពុជា និងអ្នកវិភាគស្ថានការណ៍នយោបាយបានលើកឡើងថា ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារដែលឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជាស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)បានលើកឡើងថា «ក្រុមហ៊ុន រោងចក្រសហគ្រាសដែលពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌកាត់ដេរ តែងតែប្រកាសជ្រើសរើសបុគ្គលិក កម្មករនិយោជិតរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ហើយនៅមានក្រុមហ៊ុនថ្មីៗជាច្រើនទៀតកំពុងបើកដំណើរការជាបន្តបន្ទាប់។ ដូច្នេះឱកាសការងាររាប់ម៉ឺនកន្លែងបានផ្ដល់ជូនពលរដ្ឋខ្មែរជាហូរហែ»។ លោកបន្តថា៖«កំណើនវិនិយោគបានធ្វើឱ្យមានតម្រូវការទីផ្សារការងារកើនឡើងដែរ គឺជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិការងារស្របទៅតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា»។ លោក ចាន់សំណាង...
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការបង្កើតការងារ ជាអាទិភាពរបស់រាជរដ្ឋាភិបាលសម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសពលរដ្ឋនៅមូលដ្ឋានរាជធានី ខេត្ត។ សម្ដេចបានថ្លែងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលបានចាប់ផ្ដើមនៅឆ្នាំ១៨៨៦ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃលក្ខខណ្ឌការងារ...
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការសោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បន្តដើរអំពាវនាវអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងជួបការលំបាកបែបនេះ ក្រុមប្រឆាំងជ្រុលនិយមបែរជាមិនជួយ បែរជានាំគ្នាយកជើងរា បន្តធ្វើសកម្មឿភាពឱ្យមានការរាំងស្ទះ និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា...
តំបន់សហគមន៍នេសាទស្រីចឹក ស្ថិតក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សំបូរត្រីច្រើនជាងមុន បន្ទាប់ពីមានការគាំទ្រពីកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (CAPFISH-Capture)។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូមកពីស្ថានទូតអឺរ៉ុបប្រចាំប្រទេសកម្ពុជា អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជា មន្រ្តីក្រសួងកសិកម្ម និងអ្នកសារព័ត៌មាន អញ្ជើញទៅទស្សនកិច្ចនៅតំបន់សហគមន៍នេសាទស្រីចឹក ស្ថិតនៅស្រុកកណ្តៀង...
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃស្អែក គឺថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការចរចាម្ដងទៀតជាមួយអាមេរិកពាក់ព័ន្ធនឹងការធ្វើណាណិជុ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កន្លងទៅនេះ ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តម...
កំពង់ឆ្នាំង៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក នឹងប្រព្រឹត្តក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។ រយៈពេលប៉ុន្មានថ្ងៃមកនេះសម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ, ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ...
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញវាយកូនហ្គោលលក្ខណៈកីឡាពេលព្រឹកដែលជាប្រភេទកីឡាដែលសម្ដេចចូលចិត្តជាងគេ នៅទីលានវាយកូនហ្គោលក្រុមហ៊ុនវឌ្ឍនៈ។ សម្ដេចតេជោ បានអំពាវនាវផងដែរដល់បងប្អូនជនរួមជាតិចូលរួមហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួនដើម្បីសុខភាពល្អប្រសើរទាំងអស់គ្នា។
ព្រះសីហនុ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការបង្កើតការងារគឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់ផ្ដល់ដល់ប្រជាពលរដ្ឋ នៅគ្រប់រាជធានី ខេត្ត ជាពិសេសផ្ដល់ការងារទៅដល់មូដ្ឋានដោយផ្ទាល់។ -សម្ដេចធិបតី៖...