ព័ត៌មាន
អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងសុំសេចក្តីសុខសន្តិភាពនៅប្រាសាទអង្គរវត្ត
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ។
ពិធីបួងសួងប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា។
ពិធីបួងសួង នៃពិធីបុណ្យរំលឹកគុណអង្គរ ក្នុងគោលបំណងរំលឹកគុណ ដល់បុព្វបុរសខ្មែរ ដែលជាអ្នកកសាងប្រាសាទអង្គរ រួមនិងប្រាសាទបុរាណជាច្រើទៀត ដែលបានបន្សល់ទុកមរតកដ៏មានតម្លៃ សម្រាប់កូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំឱ្យមានសេចក្តីសុខសន្តិភាព ដល់មាតុភូមិកម្ពុជាទាំងមូល និងឧទ្ទិសកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកងទ័ពខ្មែរគ្រប់ៗជំនាន់ ដែលបានពលី ក្នុងបុព្វហេតុការពារទឹកដី និងជាតិមាតុភូមិ ផងដែរ។
ក្រៅពីពិធីបួងសួង ដែលនិមន្តព្រះសង្ឃស្វាធ្យាយជយន្តោ និងបង្សុកូលឧទ្ទិស ចំពោះវិញ្ញាណក្ខន្ធបុព្វបុរស វីរជននៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួចមក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញទៅអុជធូបបួងសួង នៅតាមទីសក្តិសិទ្ធិជាច្រើនកន្លែង ក្នុងបរិវេណប្រាសាទអង្គរវត្ត។
បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំស្ដង់ ដើម្បីដាក់តាំងបង្ហាញសមិទ្ធិផលនានា ទាក់ទងនិងកិច្ចការអភិរក្ស និងថែរក្សារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរនិងមហាជនបានទស្សនាផងដែរ៕
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន