ព័ត៌មាន
អាជ្ញាធរសង្កាត់ចោមចៅ គណៈកម្មការផ្សារជម្ពូវ័ន២ និងបងប្អូនអាជីវករ រួមគ្នាផ្ដល់ជំនួយដល់សមរភូមិមុខ ដើម្បីជួយទៅដល់វីរៈកងទ័ព និងជនភៀសសឹក
គណៈកម្មការផ្សារជម្ពូវ័ន២ និងក្រុមអាជីវករ សម្ដែងអារម្មក្តុកក្តួល ចំពោះទង្វើសាហាវព្រៃផ្សៃពីសំណាក់កងកម្លាំងយោធាថៃ ដែលបានបើកការបាញ់ប្រហារគ្មានមេត្តាឈ្លានពានចូលទឹកដីកម្ពុជា ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងធ្វើឲ្យជនស៊ីវិលជាច្រើននាក់បានរងរបួស ។
ពួកគាត់ក៏ដូចពលរដ្ឋខ្មែរទាំងអស់ដែរ គឺមានការក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់ពីឃើញទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់ប្រទេសថៃមកលើដែនអធិបតេយ្យកម្ពុជា ព្រោះថៃមិនបានគោរពអ្វីទាំងអស់ និងបំផ្លិចផ្លាញគ្មានរើសមុខឡើយ ដែលសូម្បីតែកុមារ ឬជនស៊ីវិលក៏ពួកគេមិនខ្វល់ដែរ ។ ដូច្នេះហើយ ពួកគាត់ជាសមរភូមិក្រោយ បានផ្តល់ជំនួយ ស្បៀងអាហារ សម្ភារៈ បន្លែត្រីសាច់ និងថវិការជាដើម ដើម្បីផ្តល់ជូនទៅកាន់វីរជនកងទ័ពហានក្លារបស់កម្ពុជា និងបងប្អូនជនភៀសសឹក ដែលកំពុងនៅសមរភូមិមុខ ។ហើយពួកគាត់ បានស្នើដល់សប្បុរសជនទាំងអស់ សូមបន្តជួយឧបត្ភម្ភគាំទ្រដល់ជនភៀសសឹក និងវីរកងទ័ព រួមទាំងស្នើដល់អន្តរជាតិសូមបន្តជួយដល់កម្ពុជាផងដែរ ។
ចំណែក អាជ្ញាធរសង្កាត់ចោមចៅ ក៏បានសម្តែងគាំទ្រដល់ការអំពាវនាវរបស់សម្តេចតេជោដែរ ព្រោះនេះជាការគិតគូរដ៏ត្រឹមត្រូវរបស់សម្តេចក្នុងការជួយដល់កងទ័ព និងជនភៀសរបស់យើង។ រីឯពួកគាត់ ក្នុងនាមជាជ្ញាធរមូលដ្ឋាន គឺកំពុងចូលរួមអំពាវនាវ រួមទាំងកៀគរឱ្យប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ចូលរួមបរិច្ចាគឱ្យបានច្រើន រួមទាំងការចូលរួមបុកអំបុកស្រូវថ្មីដើម្បីវាយខ្មាំងឈ្លានពាន ឱ្យបានច្រើនផុសផុលផងដែរ។
ដោយសារតែឃើញទង្វើឈ្លានពានរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ទាំងបំពានច្បាស់ អមនុស្សធម៌ និងព្រៃផ្សៃបំផុតនោះ អាជ្ញាធរសង្កាត់ចោមចៅ គណៈកម្មការផ្សារជម្ពូវ័ន២ និងបងប្អូនអាជីវករ បានបន្តការបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរទាំងអស់ សូមតាមជួយថែរក្សាឃុំគ្រងដល់វីរកងទ័ព និងទឹកដីរបស់ដូនតា យើងឱ្យបានជ័យជម្នះ និងគង់វង់ជារៀងរហូត។
អត្ថបទ ៖ ពៅយី







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន