ព័ត៌មាន
អង្គការសង្គមស៊ីវិល ២២៤ស្ថាប័ន ជំរុញសហគមន៍អន្តរជាតិ ចាត់វិធានការភ្លាមៗ ចំពោះការឈ្លានពានរបស់យោធាថៃ
នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ នេះ សហភាព សហព័ន្ធសហជីព អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ ២២៤ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍ ស្ដីពី ការបន្តអំពើឈ្លានពានដោយអាវុធគ្រប់ទម្រង់ដែលប្រព្រឹត្តិដោយកងកម្លាំងថៃ វាយប្រហារមកលើកម្ពុជា ដោយបាន ជំរុញយ៉ាងខ្លាំងក្លាដល់សហគមន៍អន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ស្ថាប័ន សិទ្ធិមនុស្សអន្តរជាតិ និងចលនាសហជីពសកល ឱ្យចាត់វិធានការភ្លាមៗ និងសម្របសម្រួលគ្នាដើម្បី បញ្ឈប់អំពើឈ្លានពានដោយអាវុធរបស់ថៃប្រឆាំងនឹងកម្ពុជា។
ស្ថាប័នទាំងអស់ សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និង ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើ ឈ្លានពានដ៏ព្រៃផ្សៃរបស់យោធាថៃ ដោយប្រើអាវុធគ្រប់ទម្រង់និងវាយប្រហារដោយមិនរើសគោលដៅ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ និងបន្តវាយប្រហារកាន់តែខ្លាំងឡើងៗរហូតមកដល់បច្ចុប្បន្ន។ ទង្វើនេះ គឺជាការបំពានយ៉ាងច្បាស់និងធ្ងន់ធ្ងរ បំផុតមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា ហើយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គោលការណ៍គ្រឹះនៃកិច្ចសហការវិជ្ជមានដោយសន្តិភាព ការគោរពគ្នាទៅវិញទៅមក និងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។
ក្នុងស្មារតីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងដើម្បី ការពារជនស៊ីវិលស្លូតត្រង់ដែលរងផលប៉ះពាល់ដោយអរិភាពដែលកំពុងបន្ត សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ សូមអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិឱ្យបង្កើនសម្ពាធលើព្រះរាជាណាចក្រថៃដើម្បី៖
– បញ្ឈប់ជាបន្ទាន់ នូវរាល់ទម្រង់ នៃការឈ្លានពានដោយអាវុធគ្រប់ទម្រង់ប្រឆាំងនឹងកម្ពុជា និងប្រជាជនស៊ីវិល
– គោរពយ៉ាងពេញលេញ នូវព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិ និងបូរណភាពទឹកដីរបស់ កម្ពុជា
– ចូលរួមក្នុងការសន្ទនាប្រកបដោយស្ថាបនា និងប្រើប្រាស់យន្តការដោះស្រាយដោយសន្តិវិធី ក្រោមការណែនាំរបស់អន្តរជាតិ ដើម្បីដោះស្រាយរាល់ជម្លោះ និង
– ធានាការគោរពសិទ្ធិមនុស្ស សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ របស់កម្មករចំណាកស្រុកកម្ពុជាទាំង អស់ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ស្របតាមច្បាប់អន្តរជាតិ និងបទដ្ឋានការងារ អន្តរជាតិ។
អង្គភាពទាំង ២២៤ សូមជំរុញយ៉ាងខ្លាំងក្លាដល់សហគមន៍អន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ស្ថាប័ន សិទ្ធិមនុស្សអន្តរជាតិ និងចលនាសហជីពសកល ឱ្យចាត់វិធានការភ្លាមៗ និងសម្របសម្រួលគ្នាដើម្បី បញ្ឈប់អំពើឈ្លានពានដោយអាវុធរបស់ថៃប្រឆាំងនឹងកម្ពុជា និងលើកកម្ពស់គោលការណ៍នៃសន្តិភាព យុត្តិធម៌ និងសិទ្ធិមនុស្ស។
ព័ត៌មានពិស្ដារ៖


-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន