តារាសម្ដែង និងជាគ្រូបង្វឹកគុនល្បុក្កតោដ៏មានប្រជាប្រិយភាព កញ្ញា អ៊ិត កន្និកា ដែលបងប្អូនស្គាល់ថា កញ្ញា ពេជ្រ ចរណៃ បានងាកមកចាប់អារម្មណ៍ចំបាប់បុរាណខ្មែរ និងត្រៀមហ្វឹកហាត់ ក៏ដូចជាការប្រកួតការប្រកួតលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ នាពេលខាងមុខ ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយពីប្រភេទក្បាច់គុនដ៏ចំណាស់របស់កម្ពុជាមួយនេះ ។ ពេជ្រ ចរណៃ បានឲ្យដឹងថា កញ្ញាបានចាប់អារម្មណ៍ចំបាប់បុរាណនេះ បន្ទាប់ពីបានចូលរួមវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១...
កម្ពុជាត្រូវបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍ជាលើកទី២ ដោយកិច្ចប្រជុំនេះមានតំណាងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងតំណាងប្រទេសប៉ាពូ ញូគី ណេ និងអង្គការមួយចំនួនទៀតចូលរួម។ កិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺមាន រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ហើយគោលបំណងនៃកិច្ចប្រជុំគឺដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តការងារ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា តាមរយៈកិច្ចសហការរវាងប្រទេសនិងប្រទេសក្នុងតំបន់ ក្នុងគោលដៅពង្រឹងប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជាដើម។ ថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំខាងលើនេះ ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយ នៃអគ្គនាយក អត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន...
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ១៣ មករា ថា ថវិការាប់សិបពាន់លានដុល្លារនឹងត្រូវការដើម្បីស្ដារទីក្រុង Los Angeles ដើម្បីត្រឡប់ទៅជារដ្ឋមុនភ្លើងឆេះព្រៃ បន្ទាប់ពីចំហេះព្រៃដ៏សន្ធោសន្ធៅនៅរដ្ឋ California។ លោកប្រធានាធិបតីបានសន្យាគាំទ្រពេញទំហឹងពីសហព័ន្ធ ដោយសន្យាថារដ្ឋាភិបាលនឹងរ៉ាប់រង ការចំណាយ១០០%សម្រាប់ការបន្ថែមម៉ោងរបស់ក្រុមអ្នកពន្លត់អគ្គិភ័យ ការសម្អាតកម្ទេចកម្ទីសំណល់ភ្លើងឆេះព្រៃ និងកន្លែងស្នាក់នៅបណ្តោះអាសន្នក្នុងរយៈពេល ១៨០ ថ្ងៃបន្ទាប់។ លោកក៏បានអំពាវនាវឱ្យសភាផ្តល់មូលនិធិចាំបាច់សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញផងដែរ។ លោក Biden បានចែករំលែកព័ត៌មានថ្មីស្ដពីកម្រិតទប់ស្កាត់ភ្លើងឆេះព្រៃធំៗនៅរដ្ឋ California ដោយនិយាយថាការពន្លត់បាន...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគថ្មី បានចំនួន ៤១៤ មានទំហំទុនវិនិយោគសរុប ប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះចំនួន ៣៨៧ ជាគម្រោងវិនិយោគថ្មី និង ២៧ ជាគម្រោងពង្រីកផលិតកម្ម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានបង្ហាញស្ថិតិវិនិយោគវិស័យឯកជន នៃសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងបំណាច់ ឆ្នាំ ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានសំដែងនូវការសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានផ្តល់នូវផ្លូវDBST និងផ្លូវបេតុងច្រើនគីឡូម៉ែត្រដល់ពួកគាត់ ធ្វើដំណើរបានងាយស្រួលមិនលំបាកដូចពេលមុន។ ប្រជាពលរដ្ឋបានបន្តថា កាលពីមុនផ្លូវនៅក្នុងស្រុកកំពង់លែង សុទ្ធតែភក់ ជង្ហុគ និងនៅរដូវក្តៅ ដីហុយធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ថ្មីៗនេះ ផ្លូវDBST...
កម្ពុជានាំចេញជ័រកៅស៊ូនៅក្នុងបំណាច់ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ជាង ១ ៥០០ លានដុល្លារអាមេរិក កើនឡើងជិត ៦៤ ភាគរយ ធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២៣, ចំពោះការកើនឡើងនេះ បានបង្ហាញនូវការរីកចម្រើននៃការដាំដុំ សម្រាប់បម្រើការ នាំចេញ និងការផ្គត់ផ្គង់ក្នុងស្រុក។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ BTV ស្តីពីការនាំចេញកៅស៊ូ និងការផ្គត់ផ្គង់កៅស៊ូក្នុង ស្រុកនេះថា ជុំវិញការចេញជ័រកៅស៊ូ...
គណបក្សនយោបាយក្រៅរដ្ឋាភិបាលនៅកម្ពុជាបានលើកឡើងថា ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងគ្នីគ្នានៅក្រៅប្រទេសកំពុងទាញផលប្រយោជន៍ពីការស្លាប់របស់លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមានកូតាពីខាងលោក កឹម សុខា ខណៈដែលពួកគេព្យាយាមចោទប្រកាន់ និងទម្លាក់កំហុសទៅលើមន្រ្តីរាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋាន។ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានថ្លែងថា៖«ករណីសាកសពលោក លឹម គឹមយ៉ានេះ គឺសម រង្ស៊ី កំពុងកេងចំនេញផ្នែកនយោបាយ ធ្វើអាជីវកម្មដ៏អាក្រក់មួយ។ ក្នុងរឿងនេះ រាជរដ្ឋាភិបាល ក៏កំពុងយកចិត្តទុកដាក់តាមដានក្រុមលោក សម...
ភ្នំពេញ ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៥នេះ គ្រោងនឹងប្រារព្ធឡើងនាខែឧសភា នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លើផ្ទៃដីជាងមួយហិកតា។ ដើម្បីត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៥នេះ នារសៀលថ្ងៃទី១៣ ខែមករា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលមានទីតាំងនៅលើតំបន់អភិវឌ្ឍន៍កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ក្នុងឱកាសនោះក្រុមការងារបានវាស់វែងទីតាំងលើផ្ទៃដីប្រមាណជាងមួយហិកតា...
កណ្តាល៖ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលចំនួន ២គម្រោងរួមមាន នៅក្នុងស្រុកចំនួន២ នៃខេត្តកណ្ដាល ។ សម្រាប់គម្រោងទី១. គឺការស្ថាបនាកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ៣,១០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិកំពង់ចំលង...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើផ្លូវ៦០ម៉ែត្រ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន តំណាងអយ្យការសម្រេចចោទប្រកាន់អ្នកបើកបររថយន្ត ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃ ស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ...