ព័ត៌មាន
កម្ពុជាឈ្នះមេដាយ ២គ្រឿង នៃការប្រកួតកីឡាសិស្សអាស៊ាន នៅប្រ៊ុយណេ
កម្ពុជាបានទទួលមេដាយ ២គ្រឿង រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ដោយក្រុមកីឡាបញ្ចស៊ីឡាត់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសប្រ៊ុយណេ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២០ ហើយគ្រោងបញ្ចប់នាថ្ងៃទី២៩ ខែវិច្ឆិកាចុងសប្ដាហ៍នេះ។
អត្តពលិកដែលរកបានមេដាយជូនជាតិ កាលពីល្ងាចពុធកន្លងទៅ រួមមានកីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ទទួលបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាបុរសទម្ងន់ក្រោម ៥១គីឡូក្រាម ក្រោយចាញ់ម្ចាស់ក្បាច់គុនឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ គ្រាដែលមេដាយសំរឹទ្ធ រកបានដោយកីឡាករ ភុក ដានីញ៉ែល បន្ទាប់ពីចាញ់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមថ្វីដៃកីឡាករឥណ្ឌូនេស៊ីដូចគ្នា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសិស្សក្របខណ្ឌតំបន់អាស៊ាននេះ មានប្រតិភូកីឡាប្រមាណ ១,០៥៥នាក់ មកពី ១០ប្រទេសចូលរួម ខណៈកម្ពុជាក៏បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសិស្សចំនួន ២៨នាក់ ចូលរួមការប្រកួតនេះផងដែរ៕ អត្ថបទ លី ឈុនឡា







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន