ព័ត៌មាន
នាវាទេសចរណ៍បរទេសពីរគ្រឿងនាំភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ជិត៤ពាន់នាក់ចូលទស្សនា នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ នាវាទេសចរណ៍បរទេសចំនួនពីរគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃ២៧វិច្ឆិកា២០២៥ នាំភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ជិតពីរពាន់នាក់ចូលទស្សនា នៅខេត្តព្រះសីហនុ។
នាវាទាំងនេះ នាវាទី១ NOWEGIAN សញ្ជាតិ BAHAMAS ចូលចតវេលាម៉ោង៨ ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាំភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ចំនួន ១ ៨៧៧ នាក់ ស្រីចំនួន ១ ០៣៩ នាក់ (មាន៥២ សញ្ជាតិ) រួមនិងនាវឹក ចំនួន៨៦៤ នាក់ ស្រី ១៩១ នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេល ០១ថ្ងៃ ។ នាវានេះនឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល ។
នាវាទី២ Westerdam សញ្ជាតិ Holland ចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ វេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាំភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ចំនួន១ ៨៩៦ នាក់ ស្រីចំនួន ១ ០២២ នាក់ (មាន៤២ សញ្ជាតិ) រួមនិងនាវឹកចំនួន ៨០០ នាក់ ស្រី ១៦០ នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃដូចគ្នា ។ នាវានេះនិងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញនៅវេលាម៉ោង ១៩ យប់ថ្ងៃខែឆ្នាំដដែល ។
អជ្ញាធរនិងមន្ត្រីផ្នែកទេសចរណ៍ឲ្យដឹងថា គោលដៅដែលភ្ញៀវទៅទស្សនាកម្សាន្ត រួមមាន ការធ្វើដំណើរទស្សនាចរចល័តក្នុងក្រុងព្រះសីហនុ និងតាមគោលដៅដែលអជ្ញាធររៀបចំរួមមាន៖ វេទិកា៧មករា (វិមានឯករាជ្យក្រុងព្រះសីហនុ), ឆ្នេរអូឈើទាល, ភោជនីយដ្ឋាន Seaside, Bay of life , វត្តលើ, វត្តសមាធិ, វត្តក្រោម, ទំនប់រលក, រូបសំណាកព្រះថោងនាងនាគ, រូបសំណាកព្រះសិវៈ និងព្រះនាងឧមាវតី, រូបសំណាកតោពីរ, សាលាបឋមហ៊ុនសែនរាម, សាលាបឋមហ៊ុនសែនបិតត្រាំង ៕






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន