ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានតែងតាំងលោក Conor Nestor អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង និងបឹងកេត ជាគ្រូបង្គោលថ្មី ព្រមទាំងបាននាំចូលកីឡាករ ធារី ចន្ថាប៊ីន ជាប្រធានក្រុមថ្មី ដើម្បីពង្រឹងស្មារតី និងរៀបចំយុទ្ធសាស្ត្រចាក់គ្រឹះដ៏រឹងមាំសម្រាប់ត្រៀមប្រកួតក្នុងរដូវកាលថ្មី។ ពិធីបង្ហាញសមាសភាពបុគ្គលសំខាន់ទាំង ២រូបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១ ខែមិថុនាកន្លងទៅ ដោយប្រធានក្លិបលោក កាំង សេន បានចាត់ទុកលោក Conor គឺជាអ្នកបុកគ្រឹះ...
ការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលធ្វើឡើងជាលើកដំបូងត្រូវ ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានចាត់ទុកថាជាសញ្ញាណដ៏ល្អមួយ សម្រាប់វិស័យកីឡាបាល់ទាត់លើតុកម្ពុជា ហើយ កីឡាការិនីគ្រប់ៗរូបត្រូវបន្តហ្វឹកហាត់ជំនាញបច្ចេកទេសពិសេសៗនីមួយៗឱ្យមានភាពស្ទាត់ជំនាញ។ ក្នុងឱកាសបិទបញ្ចប់ការប្រកួតដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា នេះជាការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ដោយសារតែចលនានៃប្រភេទកីឡាមួយនេះនៅលើពិភពលោកកំពុងផុសផលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័ស។ ជាមួយគ្នានេះ នៅពេលបន្ទាប់ ក្នុងឆ្នាំ២០២៦នេះ គឺក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ការឧបត្ថម្ភកញ្ចប់ថិវកាគាំទ្រនៃផែនការពន្លឿនការអភិវឌ្ឍប្រចាំឆ្នាំដល់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា...
ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលរៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ចប់ដោយជោគជ័យ ដ្បិតមានអ្នកចុះឈ្មោះថយចុះ តែមានកំណើនអ្នកចូលរួមអមតាមបណ្ដារាជធានី-ខេត្តសរុបជាង ៥០០នាក់។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់សប្បុរសធម៌នេះ រៀបចំឡើងក្រោមជំនួយឧបត្ថម្ភគាំទ្ររបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ។ ជាមួយការធ្វើដំណើរជាង ១២ម៉ោង លើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រនេះដែរ មានអ្នកជិះកង់ចុះឈ្មោះចូលរួម ១៨០នាក់...
កម្មវិធីរត់កម្សាន្ដ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» លើកទី១ ដែលសហការរៀបចំរវាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានបញ្ចប់ដោយជោគជ័យ និងអាចរៀបចំជាបន្ដបន្ទាប់ទៀត នាឆ្នាំក្រោយ។ ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់យុទ្ធនាការបំផុតស្មារតីផ្នែកអំណាន និងចំណេះដឹងរូបិយវត្ថុខ្មែរ នេះ បានរៀបចំឡើង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់កោះពេជ្រ...
វិស័យកីឡាបាល់ទាត់ មិនអាចរីកចម្រើនបានឡើយ បើគ្មានការគាំទ្រ ហើយផ្សារភ្ជាប់យ៉ាងជិតស្និតរវាង ក្រុមកីឡាករកម្រិតអាជីព និងមហាជន ដ្បិតការគាំទ្រទៅវិញទៅមក គឺជាសសរស្ដម្ភដ៏រឹងមាំ ដើម្បីរុញច្រានការអភិវឌ្ឍវិស័យកីឡាដ៏ពេញនិយមលើពិភពលោកមួយនេះ។ នេះបើតាមការលើកឡើងរបស់កីឡករ ស៊ិន កក្កដា ព្រមទាំងកីឡាករ មិន រតនៈ និង ឡេង ណូរ៉ា សមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលទើបត្រូវបានកោះហៅ កាលពីថ្មីៗ បន្ទាប់ពីពួកគេបានចូលរួមជាកិត្តិយស ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ហ្វូតសាល អបអរសាទរការបើកទីលានបាល់ទាត់បុរីពិភពថ្មី ខុនដូ សែនសុខ...
កីឡាករខ្សែប្រយុទ្ធក្លឹបព្រះខ័នរាជស្វាយរៀង Patrick Robson de Souza Monteiro នឹងចាកចេញពីកម្ពុជានៅថ្ងៃស្អែកនេះហើយដើម្បីទៅចូលរួមជាមួយក្លឹបថ្មី ក្រោយពីរួមចំណែកជួយព្រះខ័នរាជស្វាយរៀងឈ្នះពានបីក្នុងរដូវកាលនេះ។ ក្នុងពិធីជប់លៀងក្លឹបកាលពីយប់ថ្ងៃទី ២៦ ខែឧសភា Patrick Robson បានប្រាប់ឱ្យដឹងថាខ្លួននឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសកំណើត ប្រេស៊ីល សម្រាកនៅទីនោះជាងមួយខែ រួចនៅធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីនៅខែកក្កដាខាងមុខនេះ ដើម្បីលេងឱ្យក្លឹបថ្មី Persib Bandung ដែលទើបតែឈ្នះលីគកំពូលឥណ្ឌូណេស៊ី។ Patrick Robson វ័យ២៨ឆ្នាំ កើតនៅទីក្រុងប្រេស៊ីលីយ៉ា...
ក្រុមហ៊ុន GANZBERG បន្តលើកស្ទួយគុនខ្មែរ មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ «Ganzberg Gold Medal Tour Kun Khmer Concert» បានទៅដល់អ្នកខេត្តក្រចេះហើយ ទីតាំងប្រព្រឹត្តិទៅនៅ មណ្ឌលកីឡាខេត្តក្រចេះ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ។
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៦ បាននឹងកំពុងឡើងកម្ដៅកាន់តែខ្លាំង បើធៀបនឹងរដូវកាលមុន ក្រោយចាប់ផ្ដើមរដូវកាលថ្មីបាន ៤សប្ដាហ៍ ពិសេសជំនួបសប្ដាហ៍ទី៥ នាចុងសប្ដាហ៍នេះ កាន់តែជក់ចិត្ត និងកក្រើក ដែលជារឿងអ្នកគាំទ្រមិនគួររំលង នោះគឺជំនួបរវាងក្រុមកំពុងឈរកំពូលតារាងទាំង ៤ (Top-4) តែម្ដង។ សម្រាប់កម្មវិធីប្រកួតនៅថ្ងៃទី២៣ ខែឧសភាស្អែកនេះ នឹងមាន ៣ប្រកួត ហើយក្រុម Top-4 ដែលត្រូវជួបគ្នា គឺមានក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមវិសាខា ជួបក្រុមម្ចាស់ផ្ទះសៀមរាបអេហ្វស៊ី...
សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូន គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទឹកពាក់ជើងទាចំនួន ៦នាក់ទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទា The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលនឹងប្រព្រឹត្តនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ...
ក្រុមហ៊ុន Moonton ដែលជាដៃគូមួយដ៏ធំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រកាសរៀបចំការប្រកួតរចនាម៉ូដសម្លៀកបំពាក់តួអង្គ កម្រិតសាកលសម្រាប់វិញ្ញាសា Mobile Legends: Bang Bang (MLBB) ប្រចាំឆ្នាំ ២០២៦ ដែលមានប្រាក់រង្វាន់ជ័យលាភីសរុបរហូតដល់ ៤៩,០០០ដុល្លារ។ ការជូនដំណឹងអំពីការប្រកួតរចនាម៉ូដសម្លៀកបំបាក់តួអង្គក្នុងវិស័យកីឡាអេឡចិត្រូនិកនេះ ស្របពេលតំណាងក្រុមហ៊ុន Moonton បានផ្ញើសារអបអរសាទរកម្ពុជា ដែលបានដំណើររៀបចំការប្រកួត MPL Cambodia រដូវកាលទី១០ ដោយជោគជ័យ កាលពីថ្មីៗ ដោយក្រុម Pro...