ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន តាមរយៈការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២៦-២០៣០ ដែលប្រទេសឥណ្ឌូណេស៊ី ធ្វើម្ចាស់ផ្ទះ។ នៅក្នុងដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្មីៗនេះ ឯកឧត្តម យី វាសនា បានជម្រាបថា ក្នុងដំណើរបេសកកម្មអន្តរជាតិនេះ ឯកឧត្តម បានធ្វើដំណើរពីប្រទេសម៉ាឡេស៊ី ទៅប្រទេសឥណ្ឌណេស៊ី ចូលរួមមហាសន្និបាតសហព័ន្ធកីឡាជនពិការអាស៊ាន បានបញ្ចប់អាណត្តិចាស់ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ (APSF...
កុមារា-កុមារីប្រមាណ ១៣០នាក់ មកពី ១៥សមាគម/ក្លិប បានចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ឆ្នាំ២០២៦ កាលពីចុងសប្ដាហ៍កន្លងទៅ នៅខេត្តសៀមរាប។ លោក យីវ វណ្ណឌី គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ពានរង្វាន់អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាបនេះ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដោយផ្ដោតលើកុមារ ៣កម្រិតអាយុ រួមមានកម្រិតកុមារអាយុក្រោម ៩ឆ្នាំ, អាយុក្រោម ១១ឆ្នាំ និងអាយុក្រោម ១៤ឆ្នាំ ខណៈឆ្នាំនេះ...
ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសាងនូវក្ដីសង្ឃឹមអ៊ុតកៅអីវគ្គបន្ដ ក្នុងយុទ្ធនាការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (ASEAN U19 Boy’s Championship) ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូនេស៊ី ក្រោយយកឈ្នះក្រុមជម្រើសជាតិ U19 ហ្វីលីពីន ៣-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា ឈរលេខ២ ក្នុងពូលC បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ ស្មើក្រុមកំពូលតារាង U19 អូស្ដ្រាលី...
ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer លើកទី៩ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នារសៀលថ្ងៃទី៦ ខែមិថុនាស្អែកនេះ នៅកីឡដ្ឋានវិសាខា ។ ដំណាលគ្នា ថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះ ក៏បានបង្ហើបនូវមហិច្ឆតាដ៏ធំមួយ ក្នុងដំណើរឆ្ពោះទៅខួបលើកទី១០ នាឆ្នាំបន្ទាប់ផងដែរ។ ថ្លែងប្រាប់ក្រុមការងារ BTV កាលពីថ្មីៗ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត មានប្រសាសន៍ថា Soccer League ផ្ដោតលើបាល់ទាត់...
ក្រុមកីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជាបានឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ ក្រោយយកឈ្នះ២ប្រកួត នៅវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី និងបន្តឈ្នះក្រុមឥណ្ឌា ខណៈក្រុមបុរសកម្ពុជា បានយកឈ្នះឥណ្ឌានៅក្នុងពូល នៃការប្រកួតបាល់បោះជនពិការជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប្រាប់ដល់ BTV Sport នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ពីប្រទេសម៉ាឡេស៊ី តាមរយៈសារអេឡិចត្រូនិក។ ឯកឧត្តម អគ្គលេខាធិការ...
ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer លើកទី៩ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នារសៀលថ្ងៃទី៦ ខែមិថុនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានវិសាខា ដោយគណៈកម្មការត្រៀមរៀបចំនូវទស្សនីភាពជាច្រើន ពិសេសការប្រកៀកស្មាច្រៀងចម្រៀងជាតិ ដើម្បីជាការដាស់ស្មារតីជាតិដល់កូនខ្មែរ បន្ដលើកទឹកចិត្តដល់វីរកងទ័ព និងបងប្អូនជនភៀសសឹកជានិច្ច។ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បានថ្លែងក្រោយពិធីចាប់ពូល កាលពីថ្មីៗថា ការចូលរួមដ៏ច្រើនពីបណ្ដាក្រុម តំណាងក្រសួង-ស្ថាប័ន និងអង្គភាពនានា គឺជាការបង្ហាញនូវឆន្ទៈរួមមួយ ហើយគណៈកម្មការរៀបចំ ក៏នឹងមានអញ្ជើញសិល្បៈករល្បីៗជាច្រើន និងសិស្សសាលាវិចិត្រសិល្បៈ...
តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាននៅចុងសប្តាហ៍នេះ? មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ Ganzberg Gold Medal Tour Kun Khmer Concert នឹងទៅដល់អ្នកខេត្តព្រៃវែង
ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ រដូវកាលទី៣ បានរកឃើញបេក្ខភាពឡើងជុំទី២ ហើយ ក្រោយដំណើរការប្រកួតសន្សំពិន្ទុ ជុំទី១ រយៈពេលជាងកន្លះខែកន្លងមក ហើយមានបេក្ខភាព ២ក្រុមត្រូវកាត់ចេញ គឺមានក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមកងពលធំអន្ដរាគមន៍លេខ៣ ដែលឈរលេខ៧ និងលេខ៨។ សម្រាប់ក្រុមខ្លាំង ៦ក្រុម ដែលត្រូវបន្ដការប្រកួតប្រជែងជុំទី២ រួមមានក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស ដែលជាក្រុមតែមួយគត់ មិនស្គាល់ពាក្យចាញ់ក្នុងជុំទី១ ពោលគឺរកបាន ២០ពិន្ទុ ក្រោយយកឈ្នះ ៧ប្រកួតជាប់ៗគ្នា ។...
លោក Yasuhiro Yashida គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំកូនក្រុមប្រកួតប្រជែង និងដណ្ដើមលទ្ធផលល្អជូនជាតិ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៦ ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ី។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនចាប់ផ្ដើមការប្រកួតជើងឯកយុវជនប្រចាំតំបន់នេះ គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាលោក Yasuhiro Yashida បានសម្ដែងក្ដីរីករាយ ក្នុងការដឹកនាំក្រុមចូលរួមការប្រកួតនៅឥណ្ឌូនេស៊ី ហើយក្រុមទាំងមូល បានតាំងចិត្តយ៉ាងមុតមាំសម្រាប់ការប្រកួតទាំងអស់ក្នុងព្រឹត្តិការណ៍នេះ ដោយប្ដេជ្ញានឹងប្រឹងប្រែងឲ្យដល់ទីបញ្ចប់ ហើយខិតខំនាំយកលទ្ធផលល្អជូនប្រទេសកម្ពុជា។ គួរដឹងថា...
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ដើម្បីចូលរួមការប្រកួតទទួលបានជោគជ័យ គ្រូបង្វឹក គ្រូជំនួយ ទាំងអស់ត្រូវផ្អែកទៅលើយុទ្ធសាស្រ្ត ៥ចំណុច ។ ការបញ្ជាក់បែបនេះ ក្នុងឪកាស ឯកឧត្តមចូលរួមបើកសិក្ខាសិលា ស្ដីពីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៦ នាថ្ងៃទី០១ ខែ មិថុនា នៅមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡារាជធានីភ្នំពេញ។ ឯកឧត្តម...