Connect with us

ព័ត៌មាន

សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួនដែលជាហានិភ័យបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅលើដងផ្លូវ។ ការរកឃើញនេះ បន្ទាប់ពីសមត្ថកិច្ចបានចុះត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់តាមបណ្តោយផ្លូវតិរៈវិថីសម្តចហ៊ុនសែន ត្រង់ចំណុច ឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

ក្រោយពេលធ្វើតេស្ដរួចរាល់ សមត្ថកិច្ចជំនាញបានផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអប់រំណែនាំឱ្យអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ហាមឈប់ចតគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ បើកបរគោរពល្បឿនកំណត់ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ គោរពសិទ្ធិអាទិភាព ចេះយោគយល់អធ្យាស្រ័យអនុគ្រោះ កុំបើកបរក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង និងសារធាតុគ្រឿងញៀនជាដាច់ខាត ដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia