ព័ត៌មាន
សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាប់ផ្តើមទទួលពាក្យសិស្សរៀនជំនាញបន្តសញ្ញាបត្រ C2
បណ្តាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសTVET បានចាប់ផ្តើមបើកការទទួលពាក្យចូលរៀនថ្នាក់អាហារូបករណ៍បន្ត លើជំនាញវិជ្ជាជីវៈសញ្ញាបត្រកម្រិត២ C2 សម្រាប់សិស្សទាំងឡាយណា ដែលបានរៀនជំនាញវិជ្ជាជីវៈC1ចប់ ក្នុងកម្មវិធីការផ្តល់អាហារូបករណ៍រាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១.៥លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ។
បើតាមអ្នកគ្រូ យ៉ា ស្រីមុំ មន្ត្រីរងចាំទទួលពាក្យសុំការសិក្សា នៃ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែនក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែកញ្ញានេះថា ដោយសារការអនុវត្តពីថ្នាក់ដឹកនាំសាលា នៅពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែនក្រុងតាខ្មៅ បានចាប់ផ្តើមបើកទទួលពាក្យសុំរៀនបន្តជំនាញវិជ្ជាជីវៈសញ្ញាបត្រC2 ដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ សម្រាប់សិស្សទាំងឡាយណា ដែលបានរៀនជំនាញវិជ្ជាជីវៈC1ចប់ ក្នុងកម្មវិធីការផ្តល់អាហារូបករណ៍រាជរដ្ឋាភិបាលសម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១.៥លាននាក់ និងចាប់ផ្តើមទទួលពាក្យសុំចូលរៀនថ្នាក់អាហារូបករណ៍សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រៀនរយៈពេល២ឆ្នាំ។
អ្នកគ្រូ បន្តថា អំឡុងពេលចាប់ផ្តើមទទួលពាក្យសុំការសិក្សានេះ គឺមានសិស្សដែលបានរៀនជំនាញថ្នាក់C1ចប់ កំពុងមានការងារធ្វើ គឺគេបានឆ្លៀតពេលមកចុះឈ្មោះដាក់ពាក្យសុំចូលរៀននៅថ្នាក់បន្តជាបណ្តើរៗហើយ។
ដោយក្តីស្រឡាញ់ និងចង់បង្កើនកម្រិតសមត្ថភាពចំណេះជំនាញវិជ្ជាជីវៈ បំពេញការងារ និងមុខរបរ នៅពេលនេះ យុវជន បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលដែលបានផ្តល់អាហារូបករណ៍រៀនជំនាញជូនយុវជន ១លាន៥សែននាក់ រៀនជំនាញវិជ្ជាជីវៈកម្រិតC1ចប់ ហើយបានផ្តល់ការរៀនជំនាញនេះនៅថ្នាក់បន្តបន្ទាប់ទៀតដោយមិនមានគិតថ្លៃបន្តទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីអណត្តិទី៧ បានដឹកនាំប្រទេសបានរយៈពេលជាង១ឆ្នាំមកនេះ បានអនុវត្តកម្មវិធីគោលនយោបាយថ្មីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បចេ្ចកទេសជូនយុវជន១.៥លាននាក់ មានសិស្សចុះឈ្មោះចូលរៀនជំនាញបានជាង៥ម៉ឺន៨០០នាក់រៀនជំនាញវិជ្ជាជីវៈសញ្ញាបត្រកម្រិតមួយC1 ហើយក៏មានសិស្សមួយចំនួនបានស្នើសុំដាក់រៀនបន្តថ្នាក់C2 និងរៀនជំនាញនានាទៀត៕ អត្ថបទ ស៊ុម សុខជា





-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ