ព័ត៌មាន
សម្តេចធិបតី៖រាជរដ្ឋាភិបាលនឹងខិតខំធ្វើធារាសាស្រ្តទឹកជូនប្រជាកសិករឲ្យកាន់តែច្រើនបន្ថែមទៀត
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវធារាសាស្រ្តទឹកជាច្រើនកន្លែងបន្ថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបមុខរបរកសិកម្មឲ្យកាន់តែល្អប្រសើរបន្ថែម មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលនឹងបន្តលើកលែងនូវពន្ធអាករដល់បងប្អូនប្រជាក សិករផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃនីតិកាលរដ្ឋសភានេះមិនព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ ហើយរាជរដ្ឋាភិបាលបាននិងកំពុងបន្តមិនយកពន្ធអាករពីប្រជាកសិករ និងលើក លែងពន្ធនូវជី និងថ្នាំសម្រាប់កសិកម្ម និងជួយតាមរយៈគោលនយោបាយផ្សេងៗទៀត ដើម្បីជួយកាត់បន្ថយការលំបាកដល់ប្រជាកសិករនោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកឡើងផងដែរថា តាមរយៈគោលនយោបាយអនុគ្រោះនានារបស់រាជរដ្ឋាភិបាលគឺបានជំរុញឱ្យមានការរីកចម្រើន ជាជំហានៗក្នុងវិស័យកសិកម្ម តួយ៉ាងផលិតកម្មស្រូវបានកើនដល់ ១២.៤៥លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន៦៥៦ពាន់តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន៤៦៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួន៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ។ សម្តេចធិបតី ក៏បានសម្តែងនូវមោទនភាពផងដែរ ដែល ក្នុងរយៈពេលកន្លងទៅនេះ វិស័យស្រូវអង្កររបស់កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយការនាំ ចេញស្រូវអង្ករបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិនោះ៕
អត្ថបទ ៖ បាន ចក់









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN