ព័ត៌មាន
អង្គភាពស៊ីម៉ាក់ផ្តល់ការលើកទឹកដល់មន្ត្រីដែលចូលនិវត្តន៍ថ្មីមកពីក្នុងរាជធានីខេត្តចំនួន ២៥នាក់
ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានជួបសំណេះសំណាលនិងលើកទឹកចិត្តដល់មន្រ្តីនៃមជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានចូលនិវត្តន៍ថ្មីចំនួន ២៥នាក់មកពីរាជធានីខេត្ត នាថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។
ការជួបសំណេះសំណាលនិងលើកទឹកចិត្តដល់មន្រ្តីនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានចូល និវត្តន៍ចំនួន ២៥នាក់នាពេលនេះ គឺជាការគិតគូរ និងយក ចិត្តទុកដាក់និងដឹងគុណដល់មន្រ្តីចូលនិវត្តន៍របស់អង្គភាពស៊ីម៉ាក់ ដែលបានលះបង់កម្លាំងកាយចិត្ត អាយុជីវិតដើម្បី ចូលរួមរំដោះផ្ទៃដីដែលមានគ្រាប់មីន និងសំណល់យុទ្ធ ភណ្ឌសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា
បានថ្លែងឲ្យដឹងថា បងប្អូនម្នាក់ៗនេះសុទ្ធតែបានលះបង់ពេលវេលាពីគ្រួសាររាប់សិបឆ្នាំដើម្បីបម្រើដល់អង្គភាពស៊ីម៉ាក់លើការងារបោសសំអាតមីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅគ្រប់ទីកន្លែងទាំងក្នុងផ្ទៃដីនិងក្រោមផ្ទៃទឹក ដើម្បីរក្សាសុខសុវត្ថិភាពក្នុងប្រទេសកម្ពុជា ហើយគ្រានេះគឺជាពេលវេលាដែលបងប្អូនត្រូវប្រើជីវិតចុងក្រោយ ជា មួយនឹងក្រុមគ្រួសារ ។
បើទោះបីក្លាយជានិវត្តន៍ជនក៏ដោយ ប៉ុន្តែពួកគាត់នូវបានបង្ហាញពីឆន្ទះ ចូលរួមជាកម្លាំងចិត្តនិងបទពិសោធពន្យល់និងបង្ហាត់បង្ហាញដល់មន្ត្រីស៊ីម៉ាក់ជំនាន់ក្រោយៗក្នុងការបោសសំអាតគ្រាប់មីននិងសំណល់ពីសង្គ្រាមឲ្យ អស់តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសុខសុវត្ថិភាពសង្គមជាតិ ។
បើតាមឯកឧត្តម ហេងរតនា បានបញ្ជាក់ឲ្យដឹងបន្ថែមថា មន្ត្រីទាំងអស់សុទ្ធតែបានយកចិត្តទុកដាក់ពីអង្គភាពស៊ីម៉ាក់និងពីរាជរដ្ឋាភិបាល ដោយបានជួយបណ្តុះបណ្តាលនូវជំនាញផ្សេងៗជាច្រើនរួមទាំងការថវិកា ផងដែរ ដើម្បីជាបំណិនជីវិតនិងជាទុនសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្ន និង ទៅអនាគត់ ក្រោយពេលចូលនិវត្តន៍ ខណះគិតមកដល់ពេលនេះ មានមន្ត្រីស៊ីម៉ាក់ជិត១ពាន់ ៤រយនាក់ហើយដែលបានទទួលរបបសោធននិវត្តន៍ ៕ អត្ថបទ.ភា
រម្យ















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN