ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល បើកវេទិកាសារព័ត៌មាន ក្រោមប្រធាន”ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស”
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញអំពីលទ្ធផលការងារក្នុងរយៈពេល មួយឆ្នាំរបស់ក្រសួងសុខាភិបាល ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា ក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធាន”ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស” នៅមន្ទីរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានកំណត់សកម្មភាពដ៏ខ្លាំងក្លានេះក្នុងបរិបទទូទៅនៃកម្មវិធីនយោបាយខែសីហា ឆ្នាំ២០២៣ ដែលបានដាក់បញ្ចូលសុខភាពក្នុងចំណោមកម្មវិធីនយោបាយអាទិភាពទាំង៦។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរម្លឹកផងដែរថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានដាក់បញ្ចូលសុខភាពក្នុងចំណោម អាទិភាព ក្នុងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្តីពីការអភិវឌ្ឍមូលធនមនុស្ស។ សកម្មភាពទាំងនេះបានអនុវត្តតាមសេចក្តីណែនាំ និងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសុខភាព និងជាពិសេស មូលធនមនុស្ស និងការបណ្តុះបណ្តាលធនធានមនុស្ស។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការរៀបចំបង្កើតក្រុមអ្នកជំនាញទទួលបន្ទុកតាមវិស័យនីមួយៗ និងបន្ទាប់មក ជូនការទទួលខុសត្រូវតាមនាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥។ ភាគីពាក់ព័ន្ធទាំងអស់ធ្វើការក្នុងស្ថានភាពចំពោះមុខ ចាប់តាំងពីបីខែដំបូងនៃអាណត្តិ និងក្នុងរយៈពេលវែង ជាមួយនឹងការរៀបចំយុទ្ធសាស្ត្រតាមវិស័យ។ ជាចុងក្រោយ គន្លឹះនៃភាពជោគជ័យ យោងតាមអនុសាសន៍នៃយុទ្ធសាស្ត្រ បញ្ចកោណ គឺស្ថិតនៅក្នុងដំណើរការអន្តរក្រសួង និងអភិក្រមពហុវិស័យ ធ្វើឱ្យឆ្លើយតបបានទៅនឹងកត្តាកំណត់នៃ វិស័យសុខភិបាល។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សកម្មភាព ដែលត្រូវបានរៀបចំបែបនេះ ត្រូវបានអនុវត្តតាមអ័ក្សបី៖ ១. ការឆ្លើយតបនឹងតម្រូវការចំពោះមុខរបស់ប្រជាជន តាមរយៈការពង្រីកសេវាសុខភាពទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ ធ្វើឱ្យប្រជាពលរដ្ឋ ៧,៥ លាននាក់ នាពេលបច្ចុប្បន្ននេះ ស្មើនឹង ៤៣% ទទួលបានប័ណ្ណក្រីក្រ និង ប.ស.ស ដែលមានសមាជិក ២ ៤៥៣ ០០០ នាក់ នៅចុងខែកក្កដា។ ថ្មីៗនេះ មានមូលដ្ឋានសុខាភិបាលបន្ថែមចំនួន ១៥៧៣ បានចូលរួម។ ២. ការកសាងយុទ្ធសាស្ត្រសុខាភិបាលតាមវិស័យ និងការចូលរួមក្នុងការរៀបចំយុទ្ធសាស្ត្រអន្តរក្រសួង ឧទាហរណ៍៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា ឆ្នាំ២០៣៥ យុទ្ធសាស្ត្រជាតិសម្រាប់កម្មករក្រៅប្រព័ន្ធ ការវិភាគរួមគ្នាជាមួយក្រសួងមុខងារសាធារណៈ លើតម្រូវការបុគ្គលិកក្នុងរចនាសម្ព័ន្ធសុខាភិបាល ដើម្បីចាត់តាំងអ្នកវិជ្ជាជីវៈចាំបាច់។ ៣- ការពង្រឹងមធ្យោបាយឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមដំណាលគ្នា ពោលគឺការកើតមានទន្ទឹមគ្នា រវាងជំងឺឆ្លង និងជំងឺមិនឆ្លង និងជំងឺរ៉ាំរ៉ៃ ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។
ការពង្រឹងមធ្យោបាយដំណើរការទៅបាន តាមរយៈបែបបទអន្តរាគមន៍ចំនួន ៤៖ ការបណ្តុះបណ្តាលធនធានមនុស្ស បរិក្ខារ សំណង់ និងការពង្រឹងភាពជាដៃគូអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅមានវឌ្ឍនភាពដែលត្រូវសម្រេចឱ្យបានលើប្រធានបទផ្សេងទៀត ដូចជា ការឈានឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ដែលត្រូវតែកើនឡើងពី ៥១% ទៅ ៨០% ក្នុងឆ្នាំ២០៣៥ ការចាត់តាំងបុគ្គលិកសុខាភិបាលនៅតំបន់ជនបទដាច់ស្រយាល ការពង្រឹងគោលនយោបាយបង្ការ ការពង្រឹង ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងសុខាភិបាល រួមជាមួយនឹងអ្នកវិជ្ជាជីវៈសុខាភិបាល ទាំងអស់ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងគាំទ្រដោយរាជរដ្ឋាភិបាល បានព្យាយាមវិនិយោគបន្ថែម ដើម្បីផ្តល់ការ ឆ្លើយតបសមស្របបំផុតចំពោះតម្រូវការសុខភាពរបស់ប្រជាជន និងដើម្បីផ្សព្វផ្សាយឱ្យយល់ដឹងកាន់តែប្រសើរឡើងអំពី សកម្មភាពរបស់ក្រសួងសុខាភិបាល តាមរយៈការផ្លាស់ប្តូរយោបល់ជាប្រចាំជាមួយប្រជាជននៅតាមមូលដ្ឋាន ឈានទៅ ការបម្រើសេវាថែទាំសុខភាពកាន់តែប្រសើរឡើង។
ឯកឧត្តមបានថ្លែងអំណរគុណដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ចំពោះការរាយការណ៍អំពីបទអន្តរាគមន៍ របស់ឯកឧត្តម ដែលធ្វើឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីបញ្ហាស្មុគស្មាញ និងចូលរួមតាមរយៈការថែទាំការពារ សុខភាព រួមចំណែកដល់ការផ្សព្វផ្សាយសេចក្តីណែនាំ និងអនុសាសន៍របស់រាជរដ្ឋាភិបាល ទាក់ទងនឹងឥរិយាបថដែល ត្រូវប្រកាន់ខ្ជាប់ក្នុងពេលមានវិបត្តិ ដូចករណីក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាដើម៕
អត្ថបទ រដ្ឋា






















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN