ព័ត៌មាន
ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើសុំឲ្យម្ចាស់រោងម៉ាស៊ីនបន្តប្រមូលទិញស្រូវពីកសិករបន្ថែមទៀត
បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង សហការី បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៤កន្លែង និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនក្នុងស្រុក ស្ថិតនៅភូមិធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងរោងម៉ាស៊ីនកិនស្រូវ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលកសិករនៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ ជាដើម។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានស្នើសុំឲ្យរោងម៉ាស៊ីនបន្តប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ ជាមួយគ្នានេះ ក៏ជាពេលវេលាដ៏ល្អ ដែលកសិករយើងបាន និងត្រៀមខ្លួនក្នុងការប្រមូលផលស្រូវវស្សានៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមមាន៖ ទី១ រោង ម៉ាស៊ីន ឆាយ គឹមទឹង ,ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ និងទី៣ រោងម៉ាស៊ីនកិនស្រូវ កៅង៉ែត ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និងOM 54 51 ពីប្រជាកសិករនៅទូទាំងខេត្ដបន្ទាយមានជ័យ ដើម្បីស្តុកទុក និងកែច្នៃនាំចេញក្រៅប្រទេស ។
ដោយឡែកនារសៀលថ្ងៃទី១៥ ខែកញ្ញាដដែលនោះឯកឧត្តមបណ្ឌិត កៅ ថាច និង សហការី បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីន និងការប្រមូលទិញស្រូវទី៤ ឈ្មោះ ភួកុកគី ដែលស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ទន្ទឹមនោះឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ និងណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ភួកុកគី ត្រូវធ្វើយ៉ាងណា នាពេលប្រមូលផលស្រូវត្រូវបង្កើតការទិញស្រូវពីកសិករឲ្យបានច្រើនថែមទៀត ដើម្បីជួយរក្សាស្ថេរភាពតម្លៃដល់កសិករ៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN