ព័ត៌មាន
កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមកម្លាំង រថយន្តរួចជាស្រេចដើម្បីចុះអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះធម្មជាតិ
ខណៈគ្រោះទឹកជំនន់បានកំពុងគំរាមកំហែងនៅប្រទេសជិតខាងកម្ពុជានោះ កងពលតូចដឹកជញ្ជូនលេខ៩៩ បានប្រកាសត្រៀមកម្លាំង និងសម្ភាររួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះមហន្តរាយនានាដែលកើតឡើងជាយថាហេតុណាមួយ ស្របពេលក្រសួងធនធានទឹក និងឧតុនិយមប្រកាសថានាពេលខាងមុខនេះទឹកទន្លេមេគង្គផ្នែក ខាងលើអាចនឹងហក់ឡើងជាបន្តបន្ទាប់នោះ។

ថ្លែងប្រាប់ទូរទស្សន៍ BTV តាមរយៈតេលេក្រាម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា បច្ចុប្បន្ននេះ កងកម្លាំងរបស់កងពលតូចលេខ៩៩ បានកំពុងត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីរង់ចាំបទបញ្ជាដោយគោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ របស់ក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បីចុះជួយអន្តរាគមន៍តាមគោលដៅ ដែលបងប្អូនប្រជាពលរដ្ឋជួបបញ្ហា និងតាមតម្រូវការផ្សេងៗជាដើម។

លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានឲ្យដឹងទៀតថា កងពលពលតូចដឹកជញ្ជូនលេខ៩៩ បានមធ្យោបាយដឹកជញ្ជូនជាច្រើន ក្នុងនោះរថយន្តដុងហ្វេង ចំនួន៦០គ្រឿង រថយន្តជួសជុលចល័ត ២គ្រឿង រថយន្តស្ទួច១គ្រឿង អូប័រ១១គ្រឿង ម៉ាស៊ីនបូមទឹកខ្នាតតូច២៥គ្រឿង ម៉ាស៊ីនភ្លើង២គ្រឿង និងកម្លាំងបើកបរ និងសង្រ្គោះចំនួន២១៥នាក់ជាដើម។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី ក៏បានលើកឡើងផងដែរថា ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ កម្លាំងនៃកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានធ្វើការហ្វឹកហាត់ និងធ្វើសមយុទ្ធជាប្រចាំជាមួយភាគីដទៃទៀត លើជំនាញសង្រ្គោះបន្ទាន់ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាពេលដែលជួបគ្រោះធម្មជាតិ ដូចជាករណីខ្យល់កន្រ្តាក់ គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើមផងដែរ៕ អត្ថបទ៖ បាន ចក់






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN