ព័ត៌មាន
អង្គការដៃគូប្ដេជ្ញាបន្តសហការជាមួយ គ.ជ.ប.ជ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យទទួលលទ្ធផលកាន់តែល្អ
ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានប្ដេជ្ញាបន្តសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងធ្វើឲ្យកាន់តែមានភាពល្អប្រសើរ តាមរយៈការអនុវត្តនូវសកម្មភាពមួយចំនួន ។

ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់រវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាមួយអង្គការ អង្គការ A21 អង្គការចាប់ដៃ និងអង្គការម៉ារីស៊ី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមអង្គការទាំងនោះ លើកឡើងថា សម្រាប់កិច្ចការរបស់ពួកគេ ចូលរួម ជាមួយគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានដូចជាការបណ្ដុះបណ្ដាល សមត្ថភាពមន្ត្រី លើការកំណត់អត្តសញ្ញាណជនរងគ្រោះ ការអប់រំផ្សព្វផ្សាយ ពីបញ្ហាចំណាក ស្រុកខុសច្បាប់ដល់ប្រជាពលរដ្ឋ និងអប់រំឲ្យមានការយល់ដឹងពីច្បាប់នានា ពាក់ព័ន្ធនឹងការងារទេសន្តរប្រវេសជាដើម។

ក្រុមអង្គការ បានបន្តថា តាមរយៈកិច្ចសហការនេះ ពួកគេនឹងបន្តគាំទ្រដល់ជនរងគ្រោះ ក្នុងអំពើជួញដូរមនុស្ស ក្នុងនោះមានការគាំទ្រផ្នែកច្បាប់ សេវាផ្លូវចិត្ត ផ្នែកវេជ្ជសាស្ត្រ ការអប់រំ ទីជម្រកសុវត្ថិភាព ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការគាំទ្រជាទុនក្នុងការបង្កើតអាជីវកម្មខ្នាតតូចជាដើម។
ជាមួយនេះ ពួកគេបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស បានប្រឹងប្រែងក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសនេះ ហើយពួកគេនឹងខិតខំបន្តកិច្ចសហការ លើការងារនេះជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឲ្យកាន់តែទទួលបានលទ្ធផលល្អ។

នៅក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់ ព្រោះថា ជនល្មើសមានល្បិចកលច្រើន ក្នុងការអូសទាញនិងបោកប្រាស់ជនរងគ្រោះ ខណៈបច្ចុប្បន្ន ពួកគេបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើសកម្មភាពបទល្មើសរបស់ខ្លួន។
លោកជំទាវ បានអំពាវនាវបន្ថែម ទៅដល់អង្គការដៃគូទាំងអស់សូមបន្តគាំទ្រ និងជួយរកវិធីសាស្ត្រថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ហើយអនុវត្តឲ្យកាន់តែទទួលបានលទ្ធផលល្អជាងមុន។ ជាមួយនេះ លោកជំទាវ ជូ ប៊ុនអេង ក៏បានសូម ថ្លែងអំណរគុណ ដល់ ដៃគូទាំងអស់ បានចូលរួមគាំទ្រ និងជ្រោមជ្រែងកម្ពុជាលើការងារប្រយុទ្ធប្រឆាំងបញ្ហាជាសកលនេះ៕ អត្ថបទ បាន សុខរិទ្ធិ



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី