ព័ត៌មាន
សិស្សបឋមសិក្សាថ្នាក់ទី៦ ចាប់ផ្ដើមប្រឡងបញ្ចប់ឆ្នាំ ដើម្បីបន្តសិក្សាអនុវិទ្យាល័យ
សិស្សបឋមសិក្សាថ្នាក់ទី ៦ នៅក្នុងឆ្នាំសិក្សា២០២៤នេះ ចាប់ផ្ដើមប្រឡងតេស្តស្តង់ដាដំណាច់ឆ្នាំ ដើម្បីជ្រើសរើសសិស្សដែលប្រឡងជាប់ អាចឡើងទៅបន្តសិក្សានៅអនុវិទ្យាល័យថ្នាក់ទី៧ ខណៈសិស្សដែលប្រឡងធ្លាក់ត្រូវរៀនត្រួតថ្នាក់ទី៦ដដែល។
ចំពោះក្របខណ្ឌ រាជធានីភ្នំពេញ គ្រប់បឋមសិក្សាទាំងអស់ បានរៀបចំការប្រឡងតេស្តស្តង់ដាដំណាច់ឆ្នាំថ្នាក់ទី៦ ឡើងថ្នាក់ទី៧ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ។ ការប្រឡងធ្វើឡើងរយៈពេលពេញមួយថ្ងៃ ជាការទទួលខុសត្រូវ ជាការរៀបចំផ្ទាល់ដោយសាលាបឋមសិក្សានីមួយៗ ទាំងការតាក់តែងវិញ្ញាសា ការដំណើរការប្រឡង ក៏ដូចជាការធ្វើកំណែ និងការប្រកាសលទ្ធផល។
លោក សូ ធី ជានាយកសាលាបឋមសិក្សាចតុមុខ លើកឡើងឱ្យដឹងថា ការប្រឡងនេះជាការប្រឡងសំខាន់ ដែលសិស្សថ្នាក់ទី ៦ទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមប្រឡងជាដាច់ខាត។ ចំពោះលទ្ធផល ក៏ជាការសម្រេចជោគវាសនា ឡើងថ្នាក់ ឬត្រូវរៀនត្រួតថ្នាក់របស់សិស្សនីមួយៗផងដែរ។ ការប្រឡងនេះរៀបចំឡើងដូចទៅនឹង ការប្រឡងសញ្ញាបត្របឋមភូមិ ក៏ដូចជាការប្រឡងសញ្ញាបត្រទុតិយភូមិផងដែរ។
សូមជម្រាបថា ការប្រឡងដែលរៀបចំឡើងនៅថ្ងៃនេះ មាន ៥វិញ្ញាសា។ វិញ្ញាសាទាំងនេះ រួមមាន តែងសេចក្ដី វិទ្យាសាស្ត្រអនុវត្ត សរសេរតាមអាន គណិតវិទ្យា និងសិក្សាសង្គម។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅក្នុងសេចក្ដីណែនាំ ស្ដីពី ការពង្រឹងយន្តការធ្វើតេស្តរង្វាយតម្លៃសិស្សនៅតាមគ្រឹះស្ថានសិក្សាអប់រំចំណេះដឹងទូទៅសាធារណៈថា សាលារៀនត្រូវធ្វើតេស្តស្តង់ដាដំណាច់កម្រិតបឋមសិក្សា។ វិញ្ញាសា ត្រូវគ្របដណ្តប់ខ្លឹមសារដែលសិស្សបានសិក្សានៅ កម្រិតបឋមសិក្សាកម្រិតខ្ពស់។ គ្រឹះស្ថានមធ្យមសិក្សាបឋមភូមិ ត្រូវយកលទ្ធផលតេស្តស្តង់ដាដំណាច់កម្រិតបឋមសិក្សានេះ ធ្វើជា មូលដ្ឋាន ឬលទ្ធផលសិក្សាដើមឆ្នាំសម្រាប់កម្រិតថ្នាក់បន្ទាប់ទៀតក្នុងការរៀបចំថ្នាក់រៀន ផែនការ កែលម្អសាលារៀន ផែនការបង្រៀនរបស់គ្រូ ផែនការរៀនរបស់សិស្ស និងកិច្ចអន្តរាគមន៍ផ្សេងៗ៕ អត្ថបទ៖ គឹម ហុក







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN