ព័ត៌មាន
កាកបាទក្រហមបើកវគ្គបណ្តុះបណ្តាលដល់និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជចំនួន១០០នាក់
ភ្នំពេញ ÷កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះស្តីពី ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជន កាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម ដល់និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចំនួន១០០នាក់ ក្រោមអធិបតភាពឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ និងព្រះសាក្យវង្ស បណ្ឌិត ស៊ីម សារ៉ាន ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ព្រះសាក្យវង្ស បណ្ឌិត ស៊ឹម សារ៉ាន ព្រះសាកលវិទ្យាធិការរង តំណាងសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានថេរៈដីកាថា៖ ការដឹកនាំនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចំនួន១០០រូប ចូលរួមវគ្គបណ្តុះបណ្តាលមូលដ្ឋាននៅពេលនេះ គឺជាសក្ខីភាពបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ ពីការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះ ការងារកាកបាទក្រហមកម្ពុជា ក៏ដូចជាការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាផងដែរ និងជាការលើកទឹកចិត្តដ៏ប្រពៃមួយ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងបញ្ញាញាណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកា កាកបាទក្រហមកម្ពុជាទាំងអស់ ក្នុងការលើកកម្ពស់ការងារមនុស្សធម៌។
បន្ថែមពីនេះឯកឧត្តម ពិត ចំណាន ក៏បាននាំនូវអនុសាសន៍សំខាន់ៗរបស់ សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិតប្រធាន ផ្ដាំផ្ញើជូនគណៈអធិបតី និងអង្គពិធីទាំងមូលដែរថា សូមក្មួយៗយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រមុខជំនាញឱ្យបានច្បាស់លាស់ និងចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវ បច្ចេកវិទ្យាព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក។ ជាពិសេសសូមក្មួយៗបន្ដពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក ពង្រឹងសកម្មភាព មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត ចេះជួយសិស្ស និស្សិត យុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត។
សូមរំលឹកថាអ្នកស័្មគ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា ត្រូវបានចាត់ទុកជាឆ្អឹងខ្នង របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្នមានជាង១៦លាននាក់ មកពីសមាគមជាតិចំនួន ១៩១ នៅទូទាំងពិភពលោក, ក្នុងនោះមានអ្នកស្ម័គ្រចិត្ត និងយុវជនកាក បាទក្រហមកម្ពុជាមាន ជិត៥ម៉ឺននាក់។
អត្ថបទៈ សំ ងីម















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN