ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យប្រារព្វសន្និបាតសាខាអាណត្តិទី៦
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០២៤នេះ លោកជំទាវតបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦ ដែលពិធីនេះធ្វើឡើងក្នុងសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ប្រមាណជាង២០០នាក់។
ក្នុងអង្គសន្និបាតនោះក៏បានឆ្លងសេចក្ដីព្រាងរបាយការណ៍ សកម្មភាពសាខាអាណត្ដិទី៥ និងលើកទិសដៅការងារសម្រាប់អាណត្ដិទី៦ ឆ្លងសេចក្ដីព្រាងរបាយការណ៍ការងារហិរញ្ញវត្ថុក្នុងអាណត្ដិទី៥ និងលើកទិសដៅការងារហិរញ្ញវត្ថុសម្រាប់អាណត្ដិទី៦ ហើយអង្គសន្និបាតក៏បានពិភាក្សាអនុម័ត ដោយលើកបណ្ណលើសេចក្ដីព្រាងរបាយការណ៍បូកសរុបអាណត្ដិទី៥ និងទិសដៅការងារអាណត្ដិទី៦ផងដែរ។ ក្នុងនោះក៏មានសេចក្ដីប្រកាសរំសាយគណៈកម្មការធិការសាខាអាណត្ដិទី៥ បន្ទាប់មកប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ រួចឆ្លងនិងអនុម័តលើសមាសភាពបេក្ខជន គណៈកម្មការរៀបចំបោះឆ្នោត ដោយលើកបណ្ណអនុម័ត។ ជាលទ្ធផលដំណើរនៃការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យអាណត្តិទី៦ មានចំនួន១៥រូប ក្នុងនោះឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈ អភិបាលខេត្តឧត្តរមានជ័យជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យអាណត្តិទី៦។
បន្ទាប់ពីប្រកាសលទ្ធផលរួច ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយយកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ឱ្យទទួលបានជោគជ័យ និងដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាឱ្យអនុវត្តន៍បានល្អ នូវភារកិច្ចស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យស្នូល៤ រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា -អភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានបង្កើនគំនិត ក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌របស់សាខានិងយកចិត្តទុកដាក់ណែនាំអនុសាខា ឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេញ្ញិក បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសមាសភាព គណៈកម្មាធិការសាខា ដែលទើបជាប់ឆ្នោតថ្មី និងបានឯកភាពចំពោះទិសដៅការងារ៦ឆ្នាំបន្ត ដែលអង្គសន្និបាតបានអុម័ត។ លោកជំទាវ សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពិតជាលើកកម្ពស់ស្មាតី និងទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការកណ្ដាល ជាពិសេសគណៈកិត្តិយសសាខា ជាអ្នកផ្ដល់នូវកិត្តិនាមដល់កាកបាទក្រហមកម្ពុជា អ្នកសម្របសម្រួលទ្រទ្រង់ និងការកៀរគររកមូនិធិដើម្បីសាខា អនុសាខាមានលទ្ធភាពតាមតម្រូវការ សម្រេចបាននូវសកម្មភាពមនុស្សធម៌៕
អត្ថបទៈ សំ ងីម













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN