ព័ត៌មាន
អ្នកជំនាញកំពុងជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្មឡើងវិញ
ខ្លោងទ្វារទិសខាងត្បូងប្រាសាទតាព្រហ្ម ដែលរលំដួលទាំងស្រុងអស់ជាច្រើនឆ្នាំមកហើយ ចាប់ផ្ដើមបង្ហាញរូបរាងដើមជាបណ្ដើរៗហើយ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា រួមសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលអស់ពេលជាច្រើនខែមក។ ការងារនេះ ចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៤ ដោយពង្រឹងគ្រឹះ និងតួខ្លោងទ្វារឡើងវិញ បន្ទាប់ពីអ្នកជំនាញបានចំណាយពេល១ឆ្នាំក្នុងការសិក្សា រុះរើថ្មតាមបច្ចេកទេសអាណាស្ទីលឡូ។
លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា តាំងពីដើមឆ្នាំ២០២៣ ក្រុមការងារបានសិក្សា រុះរើគំនរថ្មដែលជ្រុះធ្លាក់សន្ធប់មកលើតួខ្លោងទ្វារទាំងមូល និងស្វែងរកថ្មដែលចល័តខុសពីទីតាំងដើមមកផ្គុំសាកល្បងឱ្យត្រូវតាមទីតាំងដើម ព្រមទាំងជួសជុលថ្មបាក់បែក ឬខូចខាតមួយចំនួន កំណាយបុរាណវិទ្យា ពិសោធន៍ដីគ្រឹះជាដើម។ អ្នកគ្រប់គ្រងការដ្ឋាន បន្ថែមថា មកដល់ពាក់កណ្ដាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំជួសជុលពង្រឹងគ្រឹះខ្លោងទ្វារនិងខឿន ជញ្ជាំងមួយចំនួនតាមលំនាំឡើងវិញជាបន្តបន្ទាប់។ កិច្ចការនេះអាចរលូនទៅបានឆាប់រហ័សដោយសារតែថ្មដើមរបស់ខ្លោងទ្វារ អាចរកឃើញប្រមាណជា៩៥ភាគរយយកមកដាក់នៅទីតាំងដើមឡើងវិញ។
លោក Chitranjan Kumar បញ្ជាក់ទៀតថា ការងារជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះ ត្រូវបានអភិរក្សទាំងដើមឈើផង ស្របតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk)៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN