ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា
ភ្នំពេញ ÷ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលស្តីពី ការទូតអាហារកម្ពុជា ក្រោមមូលបទ «ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ តាមរយៈម្ហូបអាហារ» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានសហការរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៩-២១ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តកំពត។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងផ្តល់ឱកាសដល់មន្ត្រីការទូតបរទេសនៅកម្ពុជា ទទួលបានបទពិសោធន៍នៃការធ្វើម្ហូបខ្មែរដំបូង រួមទាំងបន្ថែមនូវចំណេះដឹងដល់ពួកគាត់អំពីវប្បធម៌ម្ហូបអាហារកម្ពុជា ពោលគឺ ភាពពិសេសប្លែកពីគេ ភាពល្អឥតខ្ចោះ និងកេរដំណែលមរតកម្ហូបអាហារខ្មែរមិនអាចកាត់ថ្លៃបានរាប់ពាន់ឆ្នាំមកហើយ។ កម្មវិធីនេះ ក៏ផ្តល់នូវកាលានុវត្តភាពដ៏ល្អសម្រាប់ការលើកកម្ពស់មិត្តភាព និងផ្សារភ្ជាប់ទំនាក់ទំនងរវាងអង្គទូតបរទេសនៅកម្ពុជាជាមួយប្រជាជនកម្ពុជាផងដែរ។






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN