ព័ត៌មាន
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឈូសឆាយផ្លូវដែលមានជង្ហុកទឹកដក់ ឲ្យបានស្អាត ជូនពលរដ្ឋធ្វើដំណើរ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកតា លោកយាយ នៅក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាទំនៀមទំលាប់ព្រះពុទ្ធសាសនាប្រពៃណីខ្មែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឈូសឆាយផ្លូវដែលមានជង្ហុកទឹកដក់ ឲ្យបានស្អាតជូនពលរដ្ឋធ្វើដំណើរ ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់ BTV ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកបានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរសង្កាត់ចោមចៅទី១ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានចុះពិនិត្យចាក់ថ្មមិច និងឈូសឆាយពង្រាបថ្ម ផ្លូវ ចំនួន ២ខ្សែ ដោយក្នុង ១ខ្សែៗ ប្រវែងប្រហែល ៤០០ម៉ែត្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក ប៉ាង លីដា បញ្ជាក់បន្តថា មូលហេតុដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ធ្វើការឈូសឆាយ ពង្រាបថ្ម ផ្លូវ ចំនួន ២ខ្សែនាពេលនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកតា លោកយាយ នៅក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលជាទំនៀមទំលាប់ ព្រះពុទ្ធសាសនាប្រពៃណីខ្មែរ ។ រាល់ការចាក់ថ្មមិច និងឈូសឆាយនេះ ជាការចំណាយថវិកាផ្ទាល់របស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ផ្ទាល់ ។ ដោយឡែកឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរនឹងប្រែក្លាយផ្លូវនេះទៅជាផ្លូវបេតុង ៕ តារាវុទ្ធី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក